Connect with us

ព័ត៌មានអន្ដរជាតិ

នេះ​តម្លៃ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​របស់​មន្ទីរ​ពេទ្យ​ឯកជននៅថៃ

បានផុស

នៅ

មន្ទីរ​ពេទ្យ​ឯកជន​នៅ​ប្រទេស​ថៃ​​បាន​កំណត់​​យក​​តម្លៃ​​ ៣៨០០​ បាត (ប្រហែល​ជា​​១២១.៨០​ដុល្លារ​អាមេរិក​)​ចំពោះ​ការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ ដែល​ផលិតនៅ​អាមេរិក​ Moderna សម្រាប់​ទាំង​ពីរ​ដូស។

យោង​តាមសារព័ត៌មាន​ថៃបាន​ផ្សាយ​ថា សមាជិក​នៃសមាគម​មន្ទីរ​ពេទ្យឯកជន​បាន​ជួប​ប្រជុំ​​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ដោយ​បាន​ឯកភាព​​​លើ​តម្លៃ​វ៉ាក់សាំង​នេះ​​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា«ជម្រើស​» ពី​ព្រោះ​វា​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​របស់​រដ្ឋាភិបាល​ឡើយ។

កម្មវិធី​ចាក់វ៉ាក់សាំង​នៅ​ប្រទេស​ថៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​នេះ​ដែល​ទំនង​ជា​​​ដូច​គ្នា​ទាំង​អស់​សម្រាប់​សមាជិក​មន្ទីរ​ពេទ្យ​របស់​សមាគម​​នៅ​ប្រទេស​ថៃ​បាន​រាប់​បញ្ចូល​ទាំង​ថ្លៃ​សេវាកម្ម និង​ធានា​រ៉ាប់​រង​វ៉ាក់សាំង។

ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន​១០​លាន​ដូស​នឹង​ត្រូវ​បាន​ដាក់​​ក្នុង​នាម​ជា​​អង្គការ​ឱសថ​រដ្ឋាភិបាល​។ វ៉ាក់សាំង​នឹង​មក​ដល់​៣​ដំណាក់​កាល​គឺ​ ៤​លាន​ដូស​នៅ​ខែ​តុលា ១​លាន​ដូស​នៅ​ដើម​ឆ្នាំ​ក្រោយ និង​៥​លាន​ដូស​បន្ទាប់​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម