Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅ​ពី​អង្វ​រ​ប្រទេស​អ្នក​មាន​ ឥឡូវ​ មេ​ WHO​ ជំរុញ​ក្រុម​ហ៊ុន​ផលិត​​ចែក​វ៉ាក់សាំង​៥០%ដល់ Covax

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) ​នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែ​មិថុនា​បាន​ទទួច​ឲ្យ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ការពារ​កូវីដ-១៩ផ្តល់ឲ្យគម្រោង​ COVAX ទទួល​បាន​​សិទ្ធិ​ទិញ​មុន​គេ ឬប្តេជ្ញាផ្តល់​ចំនួន​ពាក់​កណ្តាលនៃ​បរិមាណ​របស់​កម្មវិធី​សកល។​

អគ្គលេខាធិការ WHO លោក Tedros​ Adhanom​ Ghebreyesus​ បាន​និយាយ​ថា ក្រុម​ហ៊ុន​ផលិត​​​​វ៉ាក់សាំង​គួរ​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​កម្មវិធី Covax ដែល​ពិបាក​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ដែល​គេ​​​បរិច្ចាគឲ្យ​​ដើម្បី​ចែក​​ទៅ​​ប្រទេស​ក្រី​ក្រ។

លោក Tedros បង្ហាញ​ការ​ខក​ចិត្ត​ថា បណ្តា​ក្រី​ក្រមិន​ទាន់​ទាំង​បាន​​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ មនុស្ស​វ័យ​ចំណាស់ និង​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​ដោយសារ​កូវីដ-១៩​ផង​។

លោក Tedros Adhanom Ghebreyesus
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើក​ឡើង​ថា ស្រប​ពេល​ជា​មួយ​​គ្នា​នេះ​ ប្រទេស​អ្នក​មាន​បាន​កំពុង​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ដល់​ប្រជា​ជន​របស់​ខ្លួន​រហូត​ដល់​ចាប់​ផ្តើម​ចាក់​ដល់​កុមារ​ថែម​ទៀត។

Tedros បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​សកល​ឲ្យ​បាន​ខ្លាំង​ក្លា​​ដើម្បី​​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ហោច​ណាស់​១០​%​ដល់​​ប្រជា​ជន​​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​ពិភព​លោក​បាន​ត្រឹម​ខែ​កញ្ញា និង​ហោច​ណាស់​បាន​៣០​%​បំណាច់​ឆ្នាំ​នេះ។

ដើម្បី​បំពេញ​តាម​ការ​អំពាវ​នាវ​របស់​លោក​គឺ​ត្រូវ​ការ​វ៉ាក់សាំង​ចំនួន​២៥០​លាន​ដូស​បន្ថែម​​ទៀត​ត្រឹម​ខែ​កញ្ញា ហើយ​១០០​លាន​ដូស​​នៅ​ក្នុង​ខែ​មិថុនា និង​កក្កដា។

លោក​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភព​លោក​ Tedros ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖«ចុង​សប្តាហ៍​នេះ មេដឹក​នាំ​បណ្តា​ប្រទេស​អ្នក​មាន G7 នឹង​ជួប​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ។ ប្រទេស​ទាំង​នេះ​មាន​អំណាច​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ទាំង​នេះ»។

«ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រទេស​អ្នក​មាន G7 មិនមែន​​គ្រាន់​តែ​ប្តេជ្ញា​ចែក​រំលែក​ដូស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ប្តេជ្ញា​ចែក​រំលែក​​វ៉ាក់សាំង​នៅ​ខែ​មិថុនា និង​កក្កដា​នេះ»។

លោក​បន្ត​ថា ៖«ខ្ញុំ​ក៏​អំពាវ​នាវ​ដល់​បណ្តា​ក្រុម​ហ៊ុន​ផលិត​ទាំង​​​អស់​ឲ្យ​​ផ្តល់​សិទ្ធិ​ទិញ​មុន​គេ​ដល់​គម្រោង Covax សម្រាប់​​ចំនួន​វ៉ាក់សាំងការពារ​កូវីដ-១៩​ថ្មី ឬ​ក៏​ប្តេជ្ញា​​ចែក​វ៉ាក់សាំង​របស់​ពួក​គេ​៥០​%​ដល់​ Covax ក្នុង​ឆ្នាំ​នេះ»។

គម្រោង Covax របស់​អង្គការ​សុខភាព​ពិភព​លោក​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ឲ្យបាន​ស្មើ​គ្នា ជា​ពិសេស​ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ហើយ​រហូត​ដល់​ពេល​នេះ​ទើប​តែ​ចែក​​បាន​ប្រមាន​ជាង​៨០​លាន​ដូស​ប៉ុណ្ណោះ​​ដល់​ប្រទេស និង​តំបន់​ជាង​១២៩៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៤ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម