ដំណឹងល្អ! អាមេរិក អនុម័តប្រើប្រាស់ថ្នាំព្យាបាលមួយប្រភេទទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! អាមេរិក អនុម័តប្រើប្រាស់ថ្នាំព្យាបាលមួយប្រភេទទៀត

បានផុស

នៅ

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតិឲ្យប្រើថ្នាំថ្មី សម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង (Alzheimer) ហើយថ្នាំ Aducanumab នេះគឺជាថ្នាំព្យាបាលថ្មីដំបូងគេ សម្រាប់ជំងឺនេះក្នុងរយៈពេល ១៨ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Biogen និងក្រុមហ៊ុនជប៉ុន Eisai ហើយវាផ្តោតលើសេរីរាង្គនៅក្នុងខួរក្បាល ដែលអ្នកស្រាវជ្រាវជឿថា អាចប៉ះពាល់ដល់ការគិត ។

ថ្នាំ Aducanumab គឺជាថ្នាំសម្រាប់ព្យាបាលមូលហេតុចម្បង ដែលបណ្តាលឲ្យកើតមានជំងឺវង្វេងវង្វាន់  ដែលជាទម្រង់ទូទៅបំផុត នៃជំងឺវង្វេងស្មារតី ជាជាងព្យាបាលរោគសញ្ញារបស់វា ។

ដំបូងឡើយ និយ័តកររបស់ FDA និយាយថា ការសាកល្បងព្យាបាល បានបន្សល់ទុកនូវភាពមិនច្បាស់លាស់ ទាក់ទងនឹងគុណប្រយោជន៍ព្យាបាល ។ ពួកគេក៏បានស្នើសុំឲ្យក្រុមហ៊ុន Biogen ធ្វើការសាកល្បងមួយទៀត ខណៈដំណើរការនោះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលច្រើនឆ្នាំ ។

ប៉ុន្តែក្រោយមក ក្រុមហ៊ុនអាមេរិក Biogen បានវិភាគបន្ថែមលើទិន្នន័យ ហើយបានសន្និដ្ឋានថា ថ្នាំ Aducanumab មានកម្រិតខ្ពស់ អាចកាត់បន្ថយបញ្ហាចងចាំរបស់មនុស្ស យ៉ាងគួរឲ្យកត់សម្គាល់ ។

សរុបមកក្នុងពេលនេះ អ្នកជំងឺនឹងអាចប្រើថ្នាំនេះបាន ខណៈជនជាតិអាមេរិកជាង ៦ លាននាក់ រស់នៅជាមួយជំងឺវង្វេងស្មារតី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ​នឹង​ផ្តល់​វ៉ាក់សាំង ​៨០ ​លាន​ដូស​ដល់​ប្រទេស​អាទិភាព​មាន​ទាំង​អាស៊ាន​ផង​

ចុចអាន ៖ តៃវ៉ាន់ ក្លាយជាកោះទី ១ នឹងទទួលវ៉ាក់សាំង ៧៥ ម៉ឺនដូសពី សហរដ្ឋអាមេរិក តាមការសន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៦ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៦ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៧ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services