Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​-ចិន​ផ្តោត​សំខាន់​លើ​៣​រឿងម្សិលមិញ

បានផុស

នៅ

វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​មួយ​ក្នុង​កិច្ច​ប្រជុំ​​​​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​-​ចិន​ដែល​បាន​ធ្វើ​នៅ​ទី​ក្រុង​ Chongqing នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​មិថុនា ដែល​ហោច​ណាស់​មាន​រដ្ឋ​មន្ត្រី​៣​រូប​លើក​ឡើង​ពី​កង្វល់​នៃ​​កង្វះ​​​ភាព​រីក​ចម្រើន​​ក្នុង​ដំណើរ​សន្តិភាព។

កិច្ច​ប្រជុំ​ជួប​គ្នា​ផ្ទាល់​លើក​ដំបូង​សម្រាប់​ក្រុម​តំបន់​នេះ​ចាប់​តាំង​ពី​វិបត្តិ​កូវីដ-១៩​បាន​​​ផ្ទុះ​ឡើង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សិង្ហបុរី ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​​បាន​សម្តែង​ការ​ខក​ចិត្ត​ដែល​ប្រទេស​មីយ៉ាន់ម៉ា​មិន​បាន​​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​ដែល​​បាន​យល់​ព្រម​ជា​មួយ​មេ​ដឹក​នាំ​​អាស៊ាន​​ក្នុង​កិច្ច​ប្រជុំ​កំពូល​កាល​ពី​ខែ​មេសា​ដែល​មាន​វត្តមាន​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា Min Aung Hlaing ផង​ដែរ។

រដ្ឋ​មន្ត្រី​ការបរទេស​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​របប​យោធា​មីយ៉ាន់ម៉ាលោក Wunna​ Maung​ Lwin​ ក៏​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ដែរ។

កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន-ចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​ផ្សេង​ទៀត​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ដែល​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​សន្ទនា​អាស៊ាន-ចិន រាប់​បញ្ចូល​ទាំង​​ការ​បើក​ព្រំ​ដែន​ឡើង​វិញ​ វិបត្តិ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេហ៍ និង​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋ​មន្ត្រី​ការបរទេស​សិង្ហបុរី​ លោក Vivian Balakrishnan បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​នេះ​បាន​លើក​ឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការដ៏​មាន​ប្រសិទ្ធភាព​ខ្លាំង​រវាង​អាស៊ាន និង​ចិន​ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ-១៩ ដែល​ចង្អុល​បង្ហាញ​ពី​ការ​ផ្គត់​ផ្គង់​វេជ្ជសាស្ត្រ​សំខាន់​ៗ​ និង​ការគាំទ្រ​ដោយ​​វ៉ាក់សាំង​របស់​ប្រទេស​ចិន​នៅ​ទូទាំង​តំបន់​អាស៊ាន។​

លោក​មាន​ប្រសាសន៍​ថា ៖«ការ​ពិត​គឺ​ថា​ យើង​មាន​លទ្ធភាព​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ដំណាក់​កាល​​នេះ ហើយ​ត្រូវ​ការ​​សាង​ទំនុក​ចិត្ត ​និងរាង​កាយ​​ឲ្យ​បាន​ល្អ​សម្រាប់​អនាគត។ ឥឡូវ​នេះ​ សម្រាប់​ពីរ​បី​ខែ​ខាង​មុខ ជំងឺ​កូវីដ-១៩ យើង​កំពុងសំឡឹង​រក​ការ​បើក​ដំណើរ​ការ​ឡើង​វីញ​​ដោយ​ប្រុង​ប្រយ័ត្ន យក​ចិត្ត​ទុក​ដាក់ និង​សុវត្ថិភាព​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថានភាព​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង»។

រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​ លោកស្រី Retno Marsudi បាន​អំពាវ​នាវ​ឲ្យ​បង្កើន​វ៉ាក់សាំង​បន្ថែម​ទៀត​ជា​មួយ​ប្រទេស​ចិន ជា​ពិសេស​វ៉ាក់សាំង​ Sinopharm និង​ Sinovac ដែល​ទទទល​បាន​ការ​អនុម័ត​​ជា​ផ្លូវ​ការ​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

លោក​ស្រីបន្ថែម​ថា ៖«ក្រៅ​ពី​បញ្ហា​វ៉ាក់សាំង ភាព​ជា​ដៃ​គូ​អាស៊ាន-ចិន​​ក្នុង​ការ​​កសាង​សុខភាព​ដ៏​​ ​រឹង​មាំ​​​ក្នុង​តំបន់​ក៏​សំខាន់​ផង​ដែរ»។

ជា​មួយ​គ្នា​នេះ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏​វែង​របស់​ប្រទេស​ចិន ក្រសួង​ការបរទេស​បាន​និយាយ​ថា វេទិកា​​សន្ទនា​បានបង្ហាញ​ថា ទោះ​ជា​ពេល​ខ្លះ​ប្រទេស​ជិត​ខាង​មានការ​ខ្វែង​គំនិត​​គ្នា ក៏​ពួក​គេ​អាច​បំប្លែង​ភាពផ្ទុយ​គ្នា​ទៅ​ជា​កិច្ច​សហ​ប្រតិបត្តិការ​សម្រាប់​ស្ថេរភាព និង​សន្តិភាព​ក្នុង​តំបន់។

សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ៖«យើង​ត្រូវ​តែ​រួម​គ្នា​រក្សា​ស្ថេរភាព​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​ជៀស​វាង​សកម្មភាព​ឯកតោភាគី​ដែល​នាំ​ឲ្យ​មាន​ជម្លោះ» និង​បាន​អំពាវ​នាវ​ឲ្យ​ពន្លឿន​​​«​​ក្រម​ប្រតិបត្តិ​​ផ្លូវ​ទឹក»ឲ្យ​ចប់​សព្វ​គ្រប់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម