Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃ​នេះ ចិន​សន្យា​ផ្តល់​ជំនួយ​កម្ចាត់​កូវីដ​ដល់​អាស៊ានថែមទៀត

បានផុស

នៅ

នៅថ្ងៃអង្គារ៍ ទី៨ ខែមិថុនានេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសអាស៊ីអាគ្នេយ៍ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនេះជាផ្នែកនៃការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលជាគូប្រជែងយុទ្ធសាស្ត្រនឹងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីគឺប្រជាជាតិ​អាស៊ីអាគ្នេយ៍​(អាស៊ាន)​១០​ប្រទេស​ថា​ ចិន​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​កូវីដ​-​១៩​ចំនួន​១០០លានដូសរួចហើយដល់ប្រទេសអាស៊ាន បូករួមទាំងសម្ភារៈវេជ្ជសាស្ត្រ​ និងជំនួយបច្ចេកទេសនានា។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang បានប្រដូចទៅវិបត្តិសេដ្ឋកិច្ច ការផ្ទុះជំងឺហ្សាឆ្នាំ២០០៣ និងព្យុះស៊ូណាមិឆ្នាំ២០០៤ ដោយលើកឡើងថា អ្នកទាំងអស់បានប្រឈមនឹងសកម្មភាពជាក់ស្តែងដែលកំពុងកើនឡើង និងទទួល​អារម្មណ៍ពីការយកចិត្តទុកដាក់ក្នុងនាមជាប្រទេសជិតខាង។

លោក Wang បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនលើកទី៣០ថា ៖«នៅក្នុងដំណើរការនៃការរួមគ្នាប្រយុទ្ធនឹងឧបសគ្គ យើងមានមិត្តភាពស៊ីជម្រៅ យកចិត្តទុកដាក់គ្នា និងផលប្រយោជន៍រួម»។

លោក Wang បន្តថា ភាគទាំងអស់គួរតែស្វែងរកការបង្កើតក្រុមជំនាញដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងកាត់ដំណើរការវ៉ាក់សាំង ចាប់ផ្តើមពីការស្រាវជ្រាវរហូតដល់ការប្រើប្រាស់ ធ្វើការបង្កើតផលិតកម្ម ព្រមទាំងជាមជ្ឈមណ្ឌល​ចែក​ចាយ​ដើម្បី​ជួយ​ធ្វើឲ្យវ៉ាក់សាំងមានតម្លៃសមរម្យ និងអាច​ចូល​ប្រើ​ប្រាស់​បាននៅក្នុងតំបន់។

កិច្ច​ប្រជុំ​ការបរទេស​អាស៊ាន-ចិន

លោកបានបន្ថែមថា ប្រទេសចិននឹងអនុវត្តជាបន្ទាន់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈអាស៊ាន-ចិន បន្តគាំទ្រសម្ភារៈបំរ៉ុងវេជ្ជសាស្ត្រអាសន្នអាស៊ាន និងពង្រឹងការកសាងសមត្ថភាពសុខភាពសាធារណៈក្នុងតំបន់។

«ចិននឹងធ្វើការជាមួយអាស៊ានដើម្បីកម្ចាត់ជំងឺកូវីដ-១៩កំពុង​រាតត្បាតឲ្យបានលឿនតាមតែអាចទៅរួច»។ លោក Wang បានបញ្ជាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម