Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​បន្ត​ពេល​វេលា​ធ្វើ​តេស្ត​កូវីដដល់​ពលករ​មក​​ពី​៣ប្រទេស​មាន​ទាំង​កម្ពុជាផង

បានផុស

នៅ

ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រីថៃ​បានសម្រេចពង្រី​ក​ពេលវេលា​នៃ​ការ​ធ្វើកូវីដ-១៩​ដល់​ពលករអន្តោ​ប្រវេសន៍​មក​ពី​៣​ប្រទេស​រយៈ​ពេល​៣​ខែ​បន្ថែម​ទៀតរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ដោយសារបុគ្គលិក​សុខាភិបាល​​រវល់​ធ្វើតេស្ត​គ្មានពេលសម្រាក។

អ្នក​នាំ​ពាក្យ​រង​រដ្ឋាភិបាល​ថៃ​ អ្នក​នាង​ Ratchada​ Dhanadirek​ បាននិយាយ​ល្ងាច​ថ្ងៃ​អង្គារ៍​ថា គណៈ​រដ្ឋ​មន្ត្រី​បាន​យល់​ព្រម​​បន្ត​​ពេល​វេលា​ចាប់​​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះទៅ​មុខ​​ទៀត ដូច្នេះ​ពលករ​ចំណាក់​ស្រុក​អាច​ដាក់​ពាក្យ​ស្នើ​សុំ​​ធានារ៉ាប់​រង​សុខភាព និង​ច្បាប់​អនុញ្ញាត​ធ្វើ​ការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈ​រដ្ឋ​មន្ត្រី​ថៃ​ក៏​បាន​អនុញ្ញាត​ឲ្យ​ពលករ​ចំណាក់​ស្រុក​ចំនួន ៥៣​៨០០​នាក់​ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ភាព​អត់​ការងារ​ធ្វើ​ឲ្យ​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​​​​ក្នុងទម្រង់ Tor Ror 38/1 និង​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ពណ៌​ផ្កាឈូក ឬ​ច្បាប់​ធ្វើ​ការ​បណ្តោះ​អាសន្ន​ត្រឹម​ថ្ងៃ​៣១ ខែ​មីនា ឆ្នាំ​២០២២ ដែលកាល​បរិច្ឆេទ​កំណត់​កន្លង​មក​គឺ​​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ។​

នារី​នាំ​ពាក្យ​បាន​និយាយ​ថា ការ​ពង្រីក​ពេល​វេលា​នឹង​អនុញ្ញាត​ឲ្យ​ពលករ​ចំណាក់​ស្រុក​ស្នាក់​នៅ និង​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​នៅ​​ក្នុង​ប្រទេស​ថៃ​ដោយ​មិន​ចាំ​បាច់​បង្កើន​បន្ទុក​ដល់​បុគ្គលិក​សុខាភិបាល។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​មុន គណៈរដ្ឋ​មន្ត្រី​បាន​អនុញ្ញាត​ពលករ​ចំណាក់​ស្រុក​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​ ស្នាក់​ និង​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ករណី​ពិសេស​កំឡុង​ពេល​ការ​ផ្ទុះ​កូវីដ-១៩។

ដើម្បី​ធ្វើ​បាន​ដូច្នេះ ពួក​គេ​តម្រូវ​ឲ្យ​​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​អន្តោប្រវេសន៍​​ដើម្បី​ប្រមូល​ទិន្នន័យ​ជីវមាត្រ និង​ដាក់​ពាក្យ​ស្នើ​សុំ​ធានារ៉ាប់រងសុខភាព និង​ច្បាប់​អនុញ្ញាត​ធ្វើ​ការត្រឹម​ថ្ងៃទី​១៦​ ខែ​មិថុនា។

នារី​នាំ​ពាក្យ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ពលករ​អន្តោប្រវេសន៍ចំនួន​ ៦៥៤ ០០០​នាក់​បាន​ចុះ​ឈ្មោះ​ និង​ចូល​ក្នុង​ដំណើរ​ការ​នេះ។ ក្នុង​ចំណោម​ពួក​គាត់ មាន ៦០១ ០០០​នាក់​បាន​ចុះ​ឈ្មោះ​​ស្វែង​រក​ការងារ​ធ្វើ។ បន្ទាប់​ពី​ធ្វើ​ការ​ត្រួត​ពិនិត្យ​រួច មាន​ប្រហែល ៤៩៦ ០០០​នាក់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​​​ទទួល​បាន​ការ​អនុញ្ញាត​ច្បាប់​ធ្វើ​ការ។

ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ឧសភា ៩៨​%​នៃ​ពួក​គេ ឬ​ស្មើ​នឹង ៤៨៥ ០០០​នាក់​ ទិន្នន័យ​ជីវមាត្រ​​របស់​ពួក​គេ​ត្រូវ​បាន​ប្រមូល​ដោយ​ការិយាល័យ​អន្តោ​ប្រវេសន៍ ប៉ុន្តែ​មាន​តែ​៧០​%​ប៉ុណ្ណោះ​​ដែល​បាន​ទៅ​ធ្វើ​តេស្ត​កូវីដ-១៩​នៅ​ក្រសួង​សុខាភិបាលថៃ។

មាន​​​តែ​៥០​%​នៃ​ពួក​គេ ឬ​ស្មើ ២៣៩ ០០០​នាក់ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង​ទទួល​បាន​ច្បាប់​អនុញ្ញាត​ធ្វើ​ការ​ពី​ក្រសួង​ការងារ។

នៅ​ពេល​ប្រទេស​ថៃ​កំពុង​ទទួល​រង​ការវាយ​ប្រហារ​ពី​កូវីដ-១៩ បុគ្គលិក​សុខាភិបាល​ថៃ និង​មន្ទីរ​ពេទ្យមិន​អាច​បញ្ចប់​ការ​ធ្វើ​តេស្ត​កូវីដ-១៩​ដល់​ពលករ​អន្តោប្រវេសន៍​តាម​កាល​បរិច្ឆេទ​​កំណត់​​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ​បានទេ។ ដូច្នេះ ការ​ធ្វើ​តេស្ត​កូវីដ-១៩​ដល់​ពលករ​អន្តោប្រវេសន៍​​ត្រូវ​ពង្រីក​ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម