Connect with us

ព័ត៌មានអន្ដរជាតិ

ឯតទគ្គកម្ម ពិភពលោកថ្មី ស្ត្រីអាហ្វ្រិកខាងត្បូងផ្តល់កំណើតដល់ទារក ១០ នាក់ ខណៈកូនមុនៗក៏ភ្លោះ

បានផុស

នៅ

ស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់នៅអាហ្វ្រិកខាងត្បូង បានបំបែកឯតទគ្គកម្មពិភពលោក Guinness ដោយផ្តល់កំណើតដល់ទារកចំនួន ១០ នាក់ ។ នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ។

គេហទំព័រព័ត៌មាន IOL បាននិយាយថា លោកស្រី Gosiame Thamara Sithole ដែលជាអ្នកស្រុក Tembisa East ក្នុងទីក្រុង Johannesburg ទទួលបានកូនប្រុស ៧ នាក់ និងកូនស្រី ៣ នាក់ ដោយការវះកាត់នៅមន្ទីរពេទ្យមួយក្នុងតំបន់ Pretoria ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកប្ដីរបស់លោកស្រីឈ្មោះ Teboho Tsotetsi បាននិយាយថា មុននឹងមានកូនទាំង ១០ នាក់នេះ ប្រពន្ធរបស់គាត់ក៏មានកូនភ្លោះអាយុ ៦ ឆ្នាំផងដែរ ។ លោកថា លោកពិតជាសប្បាយចិត្ត និងរំជួលចិត្តចំពោះព័ត៌មាននេះ ។

ដំបូងឡើយរបាយការណ៍បានបង្ហាញថា លោកស្រី Sithole រំពឹងថា នឹងមានកូនតែចំនួន ៨ នាក់ប៉ុណ្ណោះ ប៉ុន្តែតាមមើលទៅទារក ២ នាក់នោះ បានខកខានការស្កេន ពីព្រោះពួកគេស្ថិតក្នុងទីតាំងខុស ។

លោកស្រី Sithole បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមានការតក់ស្លុត ចំពោះការមានផ្ទៃពោះរបស់ខ្ញុំ ។ វាលំបាកណាស់នៅពេលចាប់ផ្តើម ។ ខ្ញុំ​ឈឺ វាពិបាកសម្រាប់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំបានជួបវាហើយ ។ ខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទៀតទេ ប៉ុន្តែវានៅតែពិបាកបន្តិច ។ ខ្ញុំគ្រាន់តែបន់ស្រន់ឲ្យព្រះជាម្ចាស់ ជួយខ្ញុំឲ្យផ្តល់កូនរបស់ខ្ញុំទាំងអស់ ឲ្យមានសុខភាពល្អ ហើយ្យខ្ញុំ និងកូនៗរស់រានមានជីវិត តែខ្ញុំនឹងរីករាយចំពោះរឿងនេះ” ។

គួររំឭកថា កាលពីខែឧសភាស្ត្រីជនជាតិម៉ាលីម្នាក់ បានផ្តល់កំណើតដល់ទារកចំនួន ៩ នាកនៅប្រទេសម៉ារ៉ុក ដោយបំបែកឯតទគ្គកម្មរបស់ ស្ត្រីជនជាតិអាមេរិកឈ្មោះ Nadya Suleman ដែលបានផ្តល់កំណើតឲ្យទារកចំនួន ៨ នាក់ក្នុងឆ្នាំ ២០០៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ A24 News Agency

ចុចអាន ៖ ស្រ្តីពពោះម្នាក់ គ្រូពេទ្យពិនិត្យឃើញកូនក្នុងផ្ទៃត្រឹម៧នាក់ តែពេលសម្រាលបានរហូតដល់ទៅ ៩នាក់ឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម