Connect with us

ព័ត៌មានអន្ដរជាតិ

គ្រែ​សង្គ្រោះ​បន្ទាន់​​នៅ​ម៉ាឡេស៊ី​ពេញ​លើស​ដោយ​អ្នក​ជំងឺ​កូវីដ

បានផុស

នៅ

គ្រែ​សង្គ្រោះ​បន្ទាន់​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ពេញ​​​ដោយ​អ្នក​ជំងឺ​ និង​លើស​ពី​សមត្ថភាព​​ហើយ។ នេះ​បើ​តាមលោក​​អគ្គនាយក​សុខាភិបាល​របស់​ប្រទេស​​​បាន​ឲ្យ​ដឹង​ និង​បាន​បញ្ជាក់​ថា ស្ថានភាព​​​នៅ​តែ​​អាក្រក់​ ទោះ​ករណី​ឆ្លង​ថ្មី​ថយ​ចុះ​តិច​តូច។

ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់​ផ្តើម​ដាក់​បំរាម​បិទខ្ទប់​​ស្ទើរ​ពេញ​បន្ទុក​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មិថុនា បន្ទាប់​ករណី​ឆ្លង​ប្រចាំ​ថ្ងៃបាន​ហក់​ឡើង​​ប្រចាំ​ថ្ងៃ​ដល់​ជាង​៩​ពាន់​ក្នុង​ខែ​ចុង​ក្រោយ​នេះ។ ការ​កើន​ឡើង​បណ្តាល​មក​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​​ និង​ការ​ជួប​ជុំ​គ្នា​ក្នុង​ពិធីបុណ្យ Eid al-Fitr។

លោក Noor Hisham​ Abdullah​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុងការ​ធ្វើ​បច្ចុប្បន្ន​ភាព​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី​ លោក Noor Hisham​ Abdullah​ បាន​ព្រមាន​ប្រជា​ជន​ម៉ាឡេស៊ី​កុំ​ទាន់​​ត្រេកត្រអាល​នឹង​ករណីឆ្លង​ថ្មី​​ធ្លាក់​ចុះ​​តិច​តួច​ ពី​ព្រោះ​​ស្ថានភាព​នៅ​តែ​អាក្រក់។

លោក​ថា ៖«ចំនួន​នៃ​អ្នក​​​ឆ្លង​​​នៅ​តែ​​ខ្ពស់​ដល់ ៨២ ៧៩៧​នាក់ ដោយ​សារ​ការ​ផ្ទុះ​កំឡុង​ពេល​សប្តាហ៍​ទី​២០ និង​ទី​២១។ ការ​ប្រើ​ប្រាស់​គ្រែ​សង្គ្រោះ​បន្ទាន់​ (ICU) បាន​កើន​ឡើង​ពី​៩៦​%​នៅ​​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ដល់​ទៅ ១០៤​%​ត្រឹម​ថ្ងៃ​ទី​៦ ខែ​មិថុនា»។ លោក​បាន​បញ្ជាក់​។

លោក​បន្ត​ថា ៖«ការ​ប្រើ​​ប្រាស់​​គ្រែ​​​សង្គ្រោះ​បន្ទាន់​ជាង​១០០​%​គឺ​ជា​ស្ថានភាព​កំពុង​ព្រួយ​បារម្ភ ខណៈ​​​​​អ្នក​ជំងឺ​កូវីដ-១៩​​​មិន​ទាន់​​​ចូល​កន្លែង​សង្គ្រោះ​បន្ទាន់ទាំង​អស់​​ផង។ មន្ទីរ​ពេទ្យ​ទូទាំង​​ប្រទេស​កំពុង​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​កើន​ឡើង​ជា​លំដាប់​​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទី​៤ និង​ទី​៥»។

កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ម៉ាឡេស៊ី

លោក​លើក​ឡើង​ថា ​អ្នក​ជំងឺ​ទាំង​នោះ​ត្រូវ​ការពេល​វេលា​យូរដើម្បី​ព្យាបាល​ឲ្យ​ធូរ​ស្រាល​ឡើង​វិញ ពី​ព្រោះ​ពួក​គាត់​បាន​ទទួល​រង​ធ្ងន់​ធ្ងរ​ពី​កូវីដ-១៩។

«ជា​មធ្យម អ្នក​ជំងឺ​ប្រភេទ​៤​​ត្រូវ​ប្រើ​ពេល​ព្យាបាល​ចន្លោះ​ពី​១៤​ទៅ​១៦​ថ្ងៃ ខណៈ​អ្នក​ជំងឺ​ប្រភេទ​៥​ត្រូវ​ការពេល​ព្យាបាល​ពី​១៩​ទៅ​២៦​ថ្ងៃ។ ដោយ​សារ​បញ្ហា​នេះ​ហើយ ក្រសួង​សុខាភិបាលសូម​រំលឹក​ដល់​ពលរដ្ឋ​ម៉ាឡេស៊ី​ថា ស្ថានភាព​កូវីដ-១៩​នៅ​តែ​ធ្ងន់​ធ្ងរ។

ស្ថិត​ក្នុង​បំរាម​បិទទូទាំង​ប្រទេស សាលារៀន និង​ផ្សារ​ត្រូវ​បាន​បិទ។ អនុញ្ញាត​ឲ្យ​មនុស្ស​២​នាក់​ប៉ុណ្ណោះ​ពី​គ្រួសារនីមួយ​ៗ​អាច​ចេញ​ទៅ​ទិញ​វត្ថុ​ចាំបាច់​ដែល​​បាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ផ្ទះ​ប៉ុណ្ណោះ។ យ៉ាង​ណា វិស័យ​ផលិតកម្ម​នៅ​បន្ត​ដំណើរ​ការ​ដោយ​កាត់​បន្ថយ​កម្លាំង​ពល​កម្ម។

ម៉ាឡេស៊ី​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​កាល​ពីខែ​កុម្ភៈ និង​ទើប​តែ​បាន​៧​%​នៃ​ប្រជា​ជន​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ហោច​ណាស់​១​ដូស៕

កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ម៉ាឡេស៊ី

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖​ infodig

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម