Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ

បានផុស

នៅ

ក្រុមហ៊ុន Samsung Electronics និង Toyota Motor ស្ថិតក្នុងចំណោមវិនិយោគិនអន្តរជាតិឈានមុខគេរបស់ប្រទេសវៀតណាម ដែលបានចូលរួមវិភាគទានដល់មូលនិធិវ៉ាក់សាំងកូវីដរបស់រដ្ឋាភិបាលទីក្រុងហាណូយ។

លោក ផាមមីញជីញ (Pham Minh Chinh)  ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងវីរុស ក្រុមហ៊ុនផលិតពហុជាតិសាសន៍មកពីប្រទេសកូរ៉េខាងត្បូង ជប៉ុននិងតៃវ៉ាន់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ត្រូវបានគេផ្តោតនៅក្នុងបញ្ជីអ្នកបរិច្ចាគបរទេសធំៗ តបតាមការអំពាវនាវពីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលសុំការបរិច្ចាគពីអង្គភាពនិងបុគ្គល បរទេសនិងក្នុងស្រុក។

Samsung Electronics considers splitting firm in two - BBC News

គិតត្រឹមថ្ងៃអង្គារ មូលនិធិវ៉ាក់សាំងនេះ ទទួលបានទឹកប្រាក់ចំនួន៤.១ ទ្រីលានដុង (១៨០ លានដុល្លារអាមេរិក) ពីអង្គការនិងបុគ្គលចំនួន ២៣១,៤៧១ ព្រមទាំងការប្តេជ្ញាចិត្តជួយជាទឹកប្រាក់ចំនួន ៣,២ ទ្រីលានដុងពីម្ចាស់ជំនួយផ្សេងទៀតផងដែរ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp បញ្ឈប់រោងចក្រទាំងអស់  ជាបណ្តោះអាសន្ននៅអឺរ៉ុប-រុស្ស៊ី - CSNDAILY

យោងតាមបញ្ជីមួយដែលចេញដោយក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ក្រុមហ៊ុន Samsung បានបរិច្ចាគប្រាក់ចំនួន៤០ពាន់លានដុង ចំណែកក្រុមហ៊ុន Toyota Motor និង Foxconn មួយៗ បរិច្ចាគប្រាក់ចំនួន១០ពាន់លានដុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia Nikkei

ចុចអាន៖ មិនធម្មតាចំនួនចាក់វ៉ាក់សាំងការពារកូវីដនៅទូទាំងប្រទេស ចិន ត្រឹមពេលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម