ព័ត៌មានអន្ដរជាតិ
បាត់មុខមួយរយៈ គីម ជុងអ៊ុន ស្រាប់តែស្រកទម្ងន់ខ្លាំង មានហេតុផល២យ៉ាង នៅក្រោយរឿងនេះ
ការស្រកទម្ងន់របស់លោក គីម ជុងអ៊ុន បានបង្កឲ្យមានក្តីព្រួយបារម្ភអំពីសុខភាពរបស់លោក បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះ ធ្វើការបង្ហាញខ្លួនដ៏កម្រ។
លោកមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលមួយខែមកហើយ មុនពេលបង្ហាញខ្លួននៅឯកិច្ចប្រជុំនយោបាយមួយកាលពីថ្ងៃសៅរ៍ ដែលមើលទៅដូចជាស្រកសាច់ច្រើន។
គេហទំព័រកូរ៉េខាងជើង NK News បានចុះផ្សាយរូបភាពធំ ៗ ដែលបង្ហាញថា លោក គីម ក្នុងវ័យ ៣៧ ឆ្នាំ បានរឹតបន្តឹងខ្សែនាឡិកាដែលគាត់ចូលចិត្តពាក់។
យ៉ាងណាក្តី មានការអះអាង ការស្រកទម្ងន់របស់លោក គីម គឺដោយសារបញ្ហាសុខភាពឬដោយសារតែការព្យាយាមសម្រកទម្ងន់ ដោយខ្លួនឯង។
រូបភាពរបស់លោក គីម ត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ រូបភាពទាំងនោះបង្ហាញថា កដៃឆ្វេងរបស់គាត់គឺតូចជាង រូបភាពស្រដៀងគ្នា ដែលបានថតក្នុងខែវិច្ឆិកាឆ្នាំ ២០២០ និងខែមិនាឆ្នាំនេះ។
លោក គីម គឺជាអ្នកជក់បារីខ្លាំងដូចជាឪពុករបស់ខ្លួនគឺលោក គីម ជុងអ៊ីល ដែលបានស្លាប់ដោយសារគាំងបេះដូងកាលពីខែធ្នូឆ្នាំ២០១១។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគម្នាក់បានប្រាប់ NK News ថា លោក គីម ប្រហែលជា សម្រេចចិត្តសម្រកទម្ងន់ ដើម្បីធ្វើឲ្យខ្លួនឯងមានជំហរកាន់តែរឹងមាំ ក្នុងការដឹកនាំប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ យូរបំផុតនៅឆ្នាំនេះ លោក គីម ជុងអ៊ុន បាត់មុខពីភ្នែកសាធារណជន ជិតមួយខែហើយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង