Connect with us

ព័ត៌មានអន្ដរជាតិ

ដួល​រលំ​អគារ​នៅ​ Mumbai ឥណ្ឌា​ស្លាប់​មនុស្ស​១១​នាក់​ក្នុងនោះ​កុមារ៨នាក់

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​១១​នាក់ ក្នុង​នោះ​មាន​កុមារ​៨​នាក់​បាន​ស្លាប់ បន្ទាប់​ពី​អគារ​ស្នាក់​នៅ​មួយ​ក្នុង​ទី​ក្រុង Mumbai បាន​ដូល​រលំ​ទៅ​លើ​អគារ​ផ្សេង​ទៀត​នៅ​​ថ្ងៃ​ពុធ វេលា​ម៉ោង​១២​យប់។ នេះ​បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​បាន​និយាយ​ថា ឧបទ្ទវហេតុ​ដួល​រលំ​អគារ​នេះ​បាន​កើត​ឡើង​នៅ​ពាក់​កណ្តាល​យប់​នៅ​ភាគ​ខាង​ជើង​ជាយ​ក្រុង​ Mumbai។ មនុស្ស​ជាង​ច្រើន​នាក់​អាច​នឹង​ជាប់​នៅ​ក្រោម​គំនរ​អគារ​បាក់​បែក។ មនុស្ស​៨​នាក់​បាន​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ជិត​នោះ។ អគារ​នេះ​មាន​កម្ពស់​៤​ជាន់ស្ថិត​នៅ​តំបន់​  Malwani នៅ​ Malad West ក្នុង​ទី​ក្រុង​ Mumbai។

តាម​វីដេអូ​ទូរទស្សន៍​ផ្សាយ​បង្ហាញ​ពី​ក្រុម​ការងារ​ជួយ​សង្គ្រោះ​កំពុង​ដុត​ដៃ​ជើង​ដើម្បី​កាយ​គំនរ​បាក់​បែក​​ស្វែង​រក​ជន​រង​គ្រោះ​បន្ត​ទៀត ខណៈ​សាច់​ញាតិ និង​មនុស្ស​ជា​ច្រើន​បាន​កំពុង​នៅ​ជុំ​វិញ​នោះ។

គ្រោះ​ថ្នាក់​នៃ​ការ​ដួល​រលំ​អគារ​នេះ​​​ជា​ឧបទ្ទវហេតុ​កើត​ឡើញ​ញឹក​ញាប់​នៅ​ក្នុង​ទី​ក្រុង​សេដ្ឋកិច្ច​ Mumbai របស់​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​រដូវ​ខ្យល់​មូសុង។ នៅ​ថ្ងៃ​ពុធ​គឺ​ជា​ថ្ងៃ​ទី​១​ដែល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​​ខ្លាំង​នៅ​ក្នុង​ទី​ក្រុង​នៃ​ប្រទេស​ឥណ្ឌា​មួយ​នេះ។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម