ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាមីយ៉ាន់ម៉ា ដឹកព្រះសង្ឃទៅវត្ត ធ្លាក់ទាំងមិនដឹងមូលហេតុ ស្លាប់១២នាក់
យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅថ្ងៃព្រហស្បតិ៍នេះ ជិតទីក្រុងធំបំផុតទី ២ របស់ប្រទេសមីយ៉ាន់ម៉ា Mandalay ដោយបានសម្លាប់មនុស្សចំនួន ១២ នាក់។
ស្ថានីយ៍ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាបានរាយការណ៍ថា យន្ដហោះនេះ បានហោះចេញពីរដ្ឋធានី ណៃពិដោ ឆ្ពោះទៅទីប្រជុំជន Pyin Oo Lwin ហើយរៀបនឹងចុះចត នៅពេលវាធ្លាក់ ក្នុងចម្ងាយ ៣០០ ម៉ែត្រ ពីរោងចក្រដែកមួយ។
ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា យន្ដហោះនេះ មានដឹកយោធាចំនួន ៦ នាក់រួមទាំងព្រះសង្ឃផងដែរ ដែលនឹងត្រូវចូលរួមក្នុងពិធីសាសនា នៅវត្តមួយ។
យ៉ាងណាក្តី មិនមានរបាយការណ៍នៃការស្លាប់និងរបួស ក្នុងចំណោមមនុស្សនៅលើដីនោះទេ។ អ្នកបើកយន្ដហោះ និងអ្នកដំណើរម្នាក់ បានរួចផុតជីវិតហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា។
គេមិនទាន់ដឹងច្បាស់ពីអ្វី ដែលបណ្តាលឲ្យយន្តហោះនេះធ្លាក់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ UN ព្រមានពីការស្លាប់ដ៏ច្រើនដោយភាពអត់ឃ្លាននៅមីយ៉ាន់ម៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ