Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួន Alpha ឆ្លងនៅ ថៃ​ដល់​ទៅ​៨៨%

បានផុស

នៅ

យោង​តាម​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​​បាន​ឲ្យ​ដឹង​ថា ស្ទើរ​តែ​៩០​%​នៃ​ករណី​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​វីរុស​បំប្លែង​ខ្លួន Alpha ដែល​ជា​វីរុស​រក​ឃើញ​ដំបូង​នៅ​​ចក្រភព​អង់គ្លេស។

អគ្គនាយក​នៃ​​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​​​ (DMS) លោក​វេជ្ជបណ្ឌិត​ Supakit Sirilak បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​លើ​ករណី​ចំនួន ៤ ១៨៥​ នៅ​ប្រទេស​ថៃបាន​ធ្វើ​ឡើង​ដោយមាន​​សហការ​ជា​មួយមន្ទីរ​ពិសោធ​របស់​សាកល​វិទ្យាល័យ​នានាចាប់​ពី​ខែ​មេសា​ដល់​ខែ​មិថុនារក​ឃើញ​ថា វីរុស​បំប្លែង​ខ្លួន Alpha បាន​ឆ្លង​មនុស្ស​ស្ទើរ​តែ ៣ ៧០៣​នាក់ ឬ​ស្មើ ៨៨.៤៨​%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា មាន​តែ​៣៤៨​ករណី ឬ​ស្មើ​នឹង​៨.៣២​%​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​វីរុស​បំប្លែង​ខ្លួន​ Delta ដែល​វីរុស​នេះ​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា និង​មាន​​៩៨​ករណី​ ឬ​ស្មើ​២.៣៤​%​​ជា​​វីរុសបំប្លែង​ខ្លួន B.1​ (dade G),​ B.1​ (dade GH),​ B.1.1.1​ (dade​ GR) ដែល​វីរុស​ទាំង​នេះ​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ចិន។

ជា​មួយ​គ្នា​នេះ មាន​តែ ២៦​ករណី ឬ​ស្មើ ០.៦២%​ឆ្លង​ដោយ​វីរុស​បំប្លែង​ខ្លួន Beta ដែល​វីរុស​នេះ​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក និង​មាន​១០​ករណី ឬ​ស្មើ ០.២៤%ជាវីរុស​បំប្លែង​ខ្លួន​ B.1.524​។​

លោក Supakit បាន​លើក​ឡើង​ការ​សិក្សា​របស់​សុខភាព​សាធារណៈ​អង់គ្លេស (PHE) និង​អង្គការ​សុខភាព​ពិភព​លោក (WHO) ដោយ​បាន​បញ្ជាក់​ថា វីរុស​បំប្លែង​ខ្លួន​ Alpha មាន​ឥទ្ធិពល​ឆ្លង​អាក្រក់​​ និង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ជាង បើ​ប្រៀប​ធៀប​នឹង​វីរុស​ដើម។

លោកវេជ្ជបណ្ឌិត​​ Supakit បន្ត​ថា ទោះ​ជា​យ៉ាង​ណា ការ​ចាក់​វ៉ាក់សាំង​នៅ​តែ​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​នេះ។

លោក​បន្ថែម​ថា វីរុស​បំប្លែង​ខ្លួន​ Delta (ឥណ្ឌា) ឆ្លង​ខ្លាំង​ជាង​វីរុស​បំប្លែង​ខ្លួន Alpha ប៉ុន្តែ​​វា​មិន​បង្ក​គ្រោះ​​ថ្នាក់​ធ្ងន់​ធ្ងរ​​ទេ​ ហើយ​វ៉ាក់សាំង​ក៏​​មាន​ប្រសិទ្ធភាពការពារ​លើ​វា​ថែម​ទៀត។

លោក​ថា ទន្ទឹម​ជា​មួយ​គ្នា​នេះ ករណី​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ Beta បាន​ចុះ​ខ្សោយ​ហើយ ប៉ុន្តែ​វា​នៅ​តែ​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ខ្លាំង​ជាង​វីរុស​ដើម។

សូម​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ប្រើ​ឈ្មោះ​វីរុស​បំប្លែង​ខ្លួន​ជា​អក្សរ​ក្រិក​​ដើម្បី​ជៀស​ទុទិដ្ឋិ​ទៅ​លើ​ប្រទេស​ដែល​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​មុន​គេ៕

សូម​អាន​បន្ថែម៖ WHO​ ដាក់​ឈ្មោះ​វីរុស​បំប្លែង​ខ្លួន​អង់គ្លេស​ ឥណ្ឌា​ និង​ផ្សេង​ទៀត​ដោយ​អក្សរ​ក្រិក

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម