Connect with us

ព័ត៌មានអន្ដរជាតិ

របប​អាហារ​ផ្ដោត​លើ​រុក្ខជាតិ​ មិន​ត្រឹម​ជួយ​ឲ្យ​សុខភាព​ល្អ​ តែ​​កាត់បន្ថយ​អាការ​ធ្ងន់ធ្ងរ​នៃ​កូវីដ​បាន​ល្អ​ប្រសើរ

បានផុស

នៅ

អ្នក​តស៊ូ​មតិ​នៃ​របប​អាហារ​ដែល​មាន​មូលដ្ឋាន​លើ​រុក្ខជាតិ ​​តែង​ណែនាំ​ថា​ អាហារ​ផ្ដោត​លើ​រុក្ខជាតិ​ច្រើន​តែ​​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​បេះដូង​និង​ជួយ​ដល់​បរិស្ថាន​ច្រើន។ ថ្មីៗ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ពពួក​អាហារ​អស់នេះ​ អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​សុខភាព​មួយ​ផ្សេង​ទៀត​ គឺ​ជួយ​ថយ​ចុះ​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​កូវីដ​ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របប​អាហារ​ដែល​មាន​មូលដ្ឋាន​លើ​រុក្ខជាតិ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ថយ​ចុះ ៧៣ ភាគរយ​នៃ​ការ​ឆ្លង​មេរោគ​កូវីដ ក្នុង​កម្រិត​​ធ្ងន់ធ្ងរ​ទៅ​មធ្យម​នៅ​ក្នុង​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់។ របប​អាហារ​ទាំងនោះ​រួម​បញ្ចូល​ត្រី​ បន្លែ គ្រាប់​ធញ្ញជាតិ​និង​ស៊ុត​ ឬ​សាច់​បក្សី​។ ​ ប៉ុន្តែ​ក៏​ត្រូវ​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ ​មិន​មែន​ឲ្យ​តែ​អាហារ​សុខភាព​គឺ​ល្អ​ទាំងអស់​នោះ​ទេ​ ហើយ​​ត្រូវតែ​បំបាត់​ការ​ហូប​សាច់​ ទើប​អាច​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​អត្រា​ទាប​នៃ​ការ​ឆ្លង​ ៥៩ ភាគរយ។

យោង​តាម​ការ​សិក្សា​បាន​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​ញ៉ាំ​របប​អាហារ​រុក្ខជាតិ​ មាន​ជាតិ​ស្ករ​ទាប​ និង​អ្នក​ដែល​មាន​របប​អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត​​ក្នុង​កម្រិត​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ​គឺ​មាន​ការ​ឆ្លង​កូវីដ​ជិត ៤ ដង។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​បន្ថែម​ថា ​របប​អាហារ​ដែល​មាន​មូលដ្ឋាន​លើ​រុក្ខជាតិ​ គឺ​សំបូរ​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​ ជា​ពិសេស​សារធាតុ​គីមី phytochemicals , polyphenols, carotenoids វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​មាន​សារៈសំខាន់​ សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​មាន​សុខភាព​ល្អ។ ចំណែក​សាច់​ត្រី​គឺ​ជា​ប្រភព​ដ៏​​សំខាន់​មួយ​នៃ​វីតាមីន D និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​ទាំងពីរ​នេះ​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​ល្អ។

លោក​វេជ្ជបណ្ឌិត Sara Seidelmann ប្រធាន​សុខភាព Stamford នៅ Connecticut បាន​និយាយ​ថា​ ” លទ្ធផល​របស់​យើង​បាន​បង្ហាញ​ថា​ របប​អាហារ​ដែល​មាន​សុខភាព​ល្អ​និងសំបូរ​ទៅ​ដោយ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ក្រាស់​ បាន​ការពារ​ប្រឆាំង​នឹង​កូវីដ​បាន​ខ្ពស់​មិន​ធម្មតា ” ។

ទោះ​យ៉ាងណា ​លោក​បន្ថែម​ចុងក្រោយ​​ថា “ការ​សិក្សា​នេះ​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការ​សិក្សា​ដែល​ត្រូវ​បាន​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ លើ​ការ​ផ្សារភ្ជាប់​គ្នា​រវាង​របប​អាហារ​ ស្ថានភាព​អាហារូបត្ថម្ភ​ និង​លទ្ធផល​នៃ​កូវីដ ១៩ ប៉ុណ្ណោះ ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖គួរ​ចៀសវាង​អាហារ ៥ ប្រភេទ​នេះ​ដាច់ខាត បើ​ចង់​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្លាំងក្រោយចាក់​ហើយ

ចុចអាន៖របប​អាហារ​សម្រាប់​អ្នក​ជា​សះស្បើយ​ពី​កូវីដគួរ​ទទួលទាន​ ដើម្បី​ជួយ​ពង្រឹង​សុខភាព​មកដូច​ដើម​វិញ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម