អស់ពីព្យុះ វៀតណាមកំពុង​ប្រឈម​ទឹក​ជំនន់ និង​ការខូត​ខាតស្រូវ​ដំណាំយ៉ាងច្រើន ប៉ះពាល់​ពលរដ្ឋរាប់លាននាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អស់ពីព្យុះ វៀតណាមកំពុង​ប្រឈម​ទឹក​ជំនន់ និង​ការខូត​ខាតស្រូវ​ដំណាំយ៉ាងច្រើន ប៉ះពាល់​ពលរដ្ឋរាប់លាននាក់

Published

on

យោង​តាម​ក្រសួង​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ប្រទេស​វៀតណាម គ្រោះ​ធម្មជាតិ​ឆ្នាំ​នេះ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរខ្លាំងមិន​ធ្លាប់​មាន ហើយ​បើ​តាម​ការ​ព្យាករណ៍ គ្រោះ​ធម្មជាតិ​ទាំង​នេះ បាន​បំផ្លិចបំផ្លាញ​គិត​ជាទឹក​ប្រាក់​សរុប​ស្មើនិង ១,៥% នៃ GDP សរុប​របស់​ពលរដ្ឋ​វៀតណាម ឆ្នាំ២០២០។

ក្រៅ​ពីព្យុះ និង​គ្រោះ​ទឹក​ជំនន់ ទើប​តែ​វាយ​ប្រហារ​វៀតណាម ជាបន្តបន្ទាប់ នៅ​ពេល​នេះ ការ​ព្យាករណ៍​ថ្មី​មួយ ត្រូវក្រសួង​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ ចេញ​ផ្សាយ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ខណៈ​សីតុណ្ហភាព​ទូទាំង​ប្រទេស​នេះ និង​កើនឡើង​ចន្លោះពី ២-៣ អង្សារសេ រីឯកម្ពស់​ទឹកសមុទ្រ ក៏​កំពុងកើនឡើង​ចន្លោះ​ពី ៧៨-១០០ សង់ទីម៉ែត្រ។

​ស្ថានភាពនេះ នឹង​ធ្វើ​ឲ្យ​​ទឹក​ជំនន់នៅ​តំបន់ដីសណ្តទន្លេ​ក្រហម និងខេត្ត Quang Ninh អាចនឹង​កើន​ឡើង​ប្រមាណ ១០% និង​តំបន់​ភាគខាងជើង នៃ​ភូមភាគ​កណ្តាល​ប្រទេស​នេះ នឹងកើនឡើង ២,៥% ខណៈទីក្រុងហូជីមីញ ស្ថានភាព​ទឹក​ជំនន់ នឹង​កើន​ប្រមាណលើ ២០%។

ជាលទ្ធផល​នៃ​ស្ថានភាព​កម្ពស់​ទឹក​តំបន់ខាងលើ ពលរដ្ឋ​នៅ តំបន់ដីសណ្តទន្លេ​ក្រហម និងខេត្ត Quang Ninh អាចរងផល​ប៉ះពាល់ ៩% តំបន់ឆ្នេរភាគ​កណ្តាល ប៉ះពាល់ ៩% ខណៈពលរដ្ឋនៅហូជីមីញ អាចនិងប៉ះពាល់​ប្រមាណ ៧%។  

ជាមួយ​គ្នា​នេះ អាជ្ញាធរ​វៀតណាម ក៏​បាន​បង្ហាញ​ក្តីបារម្ភ​ដែរថា ស្ថានភាព​ជំនន់​ទូទាំង​ប្រទេស និង​ប៉ះពាល់​ដល់ពលរដ្ឋ​តាម​ដងទន្លេមេគង្គប្រមាណ ៣៥% ខណៈ​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ ខូតខាត​ប្រមាណ ៤០,៥%៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ20 mins ago

សួនសត្វសហរដ្ឋអាមេរិកចាក់វ៉ាក់សាំងការពារកូវីដដល់ស្វាឪ

ព័ត៌មានជាតិ22 mins ago

ផ្អាកផ្ទះ​ជួល​មួយ​កន្លែង​​ទៀត​នៅ​ព្រះសីហនុ ក្រោយ​រក​ឃើញ​​​អ្នក​ស្នាក់​នៅ​វិជ្ជមាន​កូវីដ១៩​

ព័ត៌មានជាតិ36 mins ago

ថ្នាក់ដឹកនាំ​ខេត្តតាកែវ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​មួយចំនួនធំ ជូន​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​

ព័ត៌មានជាតិ49 mins ago

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​internet មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១០​នាក់​និង​ដកហូត​សម្ភារ​កុំព្យូទ័រ​មួយចំនួន​

ព័ត៌មានជាតិ1 hour ago

ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services