ព័ត៌មានអន្ដរជាតិ
ចិន អនុម័តច្បាប់ ប្រឆាំង ទណ្ឌកម្មបរទេស
ប្រទេសចិន បានអនុម័តច្បាប់មួយដើម្បីប្រឆាំងនឹងទណ្ឌកម្មបរទេស ស្របពេលប្រទេសនេះ ព្យាយាមគេចវេះពីសម្ពាធ ដែលដាក់ដោយសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុប ជុំវិញវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា បញ្ហាហុងកុងនិងស៊ីនជាំង។
យោងតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា សភាប្រជាជនចិន (NPC) បានអនុម័តច្បាប់នេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែព័ត៌មានលម្អិតនៃខ្លឹមសាររបស់វា មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។
ច្បាប់ថ្មីនេះ គឺជាឧបករណ៍ច្បាប់ចុងក្រោយនិងទូលំទូលាយបំផុតរបស់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មបរទេស ហើយក្រុមអ្នកជំនាញក្នុងតំបន់បាននិយាយថា វាមានគោលបំណងធ្វើឲ្យវិធានការសងសឹករបស់ចិន កាន់តែមានភាពស្របច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបរទេសនានា មានក្តីព្រួយបារម្ភអំពីផលប៉ះពាល់នៃច្បាប់នេះ ចំពោះការវិនិយោគបរទេស។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មកាន់តែច្រើនឡើងៗ ដល់មន្រ្តីចិន ដើម្បីសម្តែងការព្រួយបារម្ភអំពីរបៀបដែលចិនប្រព្រឹត្ត ចំពោះជនជាតិភាគតិចមូស្លីមអ៊ុយហ្គួរ នៅក្នុងតំបន់ស៊ីនជាំង និងសកម្មភាពគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មកាន់តែច្រើនឡើងៗ ដល់មន្រ្តីចិន ដើម្បីសម្តែងការព្រួយបារម្ភអំពីរបៀបដែលចិនប្រព្រឹត្ត ចំពោះជនជាតិភាគតិចមូស្លីមអ៊ុយហ្គួរ នៅក្នុងតំបន់ស៊ីនជាំង និងសកម្មភាពគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។
ឧទាហរណ៍ អនុប្រធានចំនួន១៤រូប នៃគណៈកម្មាធិការអចិន្រ្តៃយ៍របស់ NPC បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការអនុម័តច្បាប់សន្តិសុខជាតិកាលពីឆ្នាំមុន ដែលអ្នករិះគន់និយាយថា បានធ្វើឲ្យប៉ះពាល់ដល់សេរីភាពនយោបាយនៅក្នុងទីក្រុងហុងកុង។
ទីក្រុងវ៉ាស៊ីនតោន ក៏បានកំណត់គោលដៅផងដែរដល់ក្រុមហ៊ុនចិន ដូចជា Huawei និង ZTE ពីបទរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ឬកូរ៉េខាងជើង។
ប្រទេសចិន បានវាយបកវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយដាក់ទណ្ឌកម្មលើអ្នកនយោបាយជាន់ខ្ពស់និងមន្ត្រីមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស។
ក្រសួងពាណិជ្ជកម្មកាលពីខែមករា ក៏បានប្រកាសផងដែរ អំពីយន្តការដើម្បីវាយតម្លៃថាតើការរឹតត្បិតរបស់បរទេសលើសកម្មភាពពាណិជ្ជកម្មនិងជំនួញរបស់ចិន ត្រូវបានធ្វើដោយសមហេតុផល ហើយថាតើបុគ្គលឬក្រុមហ៊ុនចិនអាចប្តឹងទាមទារសំណងនៅក្នុងតុលាការចិនបានដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ចិនប្រកាសដាក់ទណ្ឌកម្មលើបុគ្គលអឺរ៉ុប១០រូប និងស្ថាប័ន៤
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore