WHO ថា បណ្តាប្រទេសអាហ្វ្រិក ៩០ ភាគរយនឹងខកខានគោលដៅចាក់វ៉ាក់សាំងការពារកូវីដតាមការគ្រោងទុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

WHO ថា បណ្តាប្រទេសអាហ្វ្រិក ៩០ ភាគរយនឹងខកខានគោលដៅចាក់វ៉ាក់សាំងការពារកូវីដតាមការគ្រោងទុក

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ៩០ ភាគរយនៃបណ្តាប្រទេសអាហ្វ្រិក នឹងខកខានគោលដៅក្នុងការចាក់វ៉ាក់សាំងឲ្យបាន ១០ ភាគរយនៃប្រជាជនរបស់ពួកគេនៅត្រឹមខែកញ្ញា លើកលែងតែទ្វីបនេះទទួលបានវ៉ាក់សាំង ២២៥ លានដូសទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអាហ្វ្រិកបាននិយាយថា ដោយគ្មានការជំរុញគួរឲ្យកត់សម្គាល់ ក្នុងការទទួលបានវ៉ាក់សាំងនោះ មានតែប្រទេសអាហ្វ្រិកចំនួន ៧ ប៉ុណ្ណោះ ដែលនឹងសម្រេចបានគោលដៅនេះ ។

ដោយមានតែវ៉ាក់សាំង ៣២ លានដូស ទ្វីបអាហ្រ្វិកមានចំនួនអ្នកចាក់វ៉ាក់សាំងក្រោម ១ ភាគរយទៅទៀត បើប្រៀបធៀបទៅនឹងវ៉ាក់សាំងការពារកូវីដជាង ២.១ ពាន់លានដូស ដែលត្រូវបានចាក់នៅទូទាំងពិភពលោក ។

យោងតាមតួលេខរបស់ WHO បានឲ្យដឹងថា មានតែ ២ ភាគរយប៉ុណ្ណោះ នៃប្រជាជនជិត ១.៣ ពាន់លាននាក់របស់ទ្វីបនេះ បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ហើយមានប្រជាជនអាហ្វ្រិកតែ ៩.៤ លាននាក់ប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ។

ទន្ទឹមនោះ លោកស្រីក៏បានកោតសរសើរ ចំពោះផែនការរបស់អាមេរិកក្នុងការទិញ និងបរិច្ចាគវ៉ាក់សាំង Pfizer ចំនួនកន្លះពាន់លានដូស ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន ៩២ ។

លោកស្រី Moeti បាននិយាយថា “យើងត្រូវធានាថា វ៉ាក់សាំងដែលយើងមាន មិនត្រូវប្រើខ្ជះខ្ជាយនោះទេ ពីព្រោះរាល់ដូសគឺមានតម្លៃ” ។ លោកស្រីបន្ថែមថា “បណ្តាប្រទេសដែលកំពុងយឺតយ៉ាវ ក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ទ្វីបអាហ្វ្រិកមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤.៩ លានករណី និងមានអ្នកស្លាប់ចំនួន ១៣២,០០០ នាក់ ខណៈមានអ្នកជាសះស្បើយជាង ៤.៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ

ចុចអាន ៖ WHO ដាក់កំហិតដល់ប្រទេសអ្នកមានចាំបាច់ត្រូវផ្ដល់វ៉ាក់សាំងភ្លាមៗដើម្បីសម្រេចគោលដៅ ២៥០ លានដូសត្រឹមខែកញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services