Connect with us

ព័ត៌មានអន្ដរជាតិ

មិន​ទាន់​ធូរ​ទេ ម៉ាឡេស៊ី​សម្រេច​បន្ត​បំរាម​ទូទាំង​ប្រទេស​២​សប្តាហ៍ទៀត

បានផុស

នៅ

ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​ដាក់​បំរាម​ទូទាំង​ប្រទេស​រយៈ​ពេល​២​សប្តាហ៍​ទៀត​​រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ដែល​កំពុង​វាយ​ប្រហារ​ខ្លាំង​នៅ​ប្រទេស​អាស៊ាន​មួយ​នេះ។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចេញបទ​បញ្ជា​​គ្រប់​គ្រងចលនា ហៅ​ថា MCO 3.0 ចំនួន​​ពីរ​សប្តាហ៍​ទៀត​​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា បន្ទាប់​ពី​បំរាម​លើក​ទី​១ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី១៤ ខែ​មិថុនា​ត្រូវ​បាន​​ធ្វើ​ឡើង​ ប៉ុន្តែ​ស្ថានភាព​កូវីដ-១៩​មិន​ទាន់​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​លោក Ismail Sabri Yaakob បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា​ថា ការ​សម្រេច​បន្ត​បទ​បញ្ជា​គ្រប់​គ្រង​ចលនា​ត្រូវ​បាន​ធ្វើ​​ទៀត​ដោយ​សារ​​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​តែ​លើ​៥​០០០​នាក់​រហូត។

លោក​បាន​និយាយ​បន្ទាប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ថា ៖«សកម្មភាព​ហាម​ឃាត និង​អនុញ្ញាត និង​យន្តការ​ប្រតិបត្តិ​ស្តង់ដារ (SOPs)​​សម្រាប់​រាល់​សកម្មភាព​ផលិតកម្ម ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅ​តែ​បន្តដូច​ការ​​ប្រកាស​មុន»។

ក្នុង​ខែ​ឧសភា បទបញ្ជា​គ្រប់​គ្រង​ចលនា​ទូទាំង​ប្រទេស​ត្រូវ​បាន​ដាក់​សា​ជា​ថ្មី​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំពេល​ការ​ផ្ទុះ​កូវីដ-១៩​លើក​ទី​៣។

បំរាម​បិទ​ទូទាំង​ប្រទេស​ MCO 3.0 គឺ​វិស័យ​សេដ្ឋកិច្ច​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​កំឡុង​ពេល​នោះ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក-ខណ្ឌ​ និង​រដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ រួម​ទាំង​សកម្មភាព​សង្គម កីឡា និង​ការ​សិក្សា​ក៏​ហាម​ដែរ។

ការិយាល័យ​នាយក​រដ្ឋ​មន្ត្រីបាន​និយាយ​ថា  ការ​រឹត​ត្បិតលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​​ក្រោយ​មក​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា បន្ទាប់​ពី​ករណី​ឆ្លង​សហគមន៍​បាន​ផ្ទុះ​ឡើង​ខ្លាំង។ ការ​ផ្ទុះ​​វីរុស​បំប្លែង​ខ្លួន​ថ្មី​បាន​ធ្វើ​ឲ្យ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ជួប​ការ​លំបាក។

ការ​​ឆ្លង​​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​​ដល់​៩០០០​នាក់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា មុន​ពេល​បំរាម​ទូទាំង​ប្រទេស​ត្រូវ​​បាន​ប្រកាស​ដាក់​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា។

យ៉ាង​ណា​ ក្នុង​រយៈ​ពេល​ជិន​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ​មាន​ការ​ធ្លាក់​ចុះ​តិច​តូច ប៉ុន្តែ​ស្ថានភាព​នៅ​តែ​អាក្រក់ ជា​ពិសេស​ការ​ផ្ទុះ​ឆ្លង​ជា​ចង្កោម​ត្រូវ​បាន​រក​ឃើញ​៦០​កន្លែង​ទូទាំង​ប្រទេស​ដោយ​ការ​មាន​ការ​ជួប​ជុំ​ពិធី​សាសនា។

កាល​ពី​ថ្ងៃ​សុក្រ ម្សិល​មិញ​នេះ​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន​ ៦៨៤៦​នាក់ ដូច្នេះ​រដ្ឋាភិបាល​សម្រេច​បន្ត​ពីរ​សប្តាហ៍​ទៀត។ រហូត​ដល់​ពេល​នេះ ប្រទេស​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​សរុប​ទាំង​ប្រទេសចំនួន ៦៤៦ ៤១១​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម