Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតខ្ពស់បំផុត គិតចាប់តាំងពីចុងខែកុម្ភៈមក

បានផុស

នៅ

ចក្រភពអង់គ្លេសបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ ចំនួន៨,១២៥ ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីចុងខែកុម្ភៈមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរដ្ឋាភិបាលចុងក្រោយ គឺប្រៀបធៀបទៅនឹង ៧,៣៩៣ ករណីកាលពីថ្ងៃព្រហស្បតិ៍និង ៦,២៣៨ ករណីកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួលេខប្រចាំថ្ងៃថ្មីបំផុតនេះ ក៏បង្ហាញផងដែរថា មានអ្នកស្លាប់ចំនួន ១៧ នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយ។

ទន្ទឹមនឹងនេះដែរ មានមនុស្សចំនួន ២០១,៦០៧ នាក់ទៀតបានទទួលវ៉ាក់សាំងដូសទីមួយ និង ៣០៨,០៣៨ នាក់ បានទទួលដូសទី ២។

គិតត្រឹមពេលនេះ ប្រជាជនអង់គ្លេស ចំនួន ៤១,០៨៨,៤៨៥ នាក់ បានទទួលវ៉ាក់សាំងដូសទីមួយ ខណៈ ២៩,១៦៥,១៤០ នាក់ ទទួលបានគ្រប់ពីរដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ មិនចេះតិច! ករណីឆ្លងកូវីដថ្មីនៅអង់គ្លេស ៩១ ភាគរយជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម