Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ៗ វ៉ាក់សាំងចាក់តែមួយដូសរបស់ ចិន ត្រូវប្រទេសមួយនៅអាមេរិកឡាទីនកំពុងអនុម័តប្រើប្រាស់

បានផុស

នៅ

ប្រទេសអាហ្សង់ទីនកាលពីថ្ងៃសុក្រ បានអនុម័តរប្រើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូស Convidecia ដែលបង្កើតឡើងដោយក្រុមហ៊ុនចិន Cansino Biologics ក្នុងគោលបំណងជួយជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅពេលប្រទេសនេះប្រឈមនឹងរលកនៃជំងឺទី ២ និងវិបត្តិសេដ្ឋកិច្ចដ៏យូរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាហ្សង់ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ការទទួលបានវ៉ាក់សាំងចំនួន ៥.៤ លានដូស ដោយបន្ថែមថា ការចែកចាយវ៉ាក់សាំងនឹងឈានទៅមុខ អាស្រ័យលើលទ្ធភាពរបស់ពួកគេ” ។

បច្ចុប្បន្ន ប្រទេសអាហ្សង់ទីនដែលមានប្រជាជនចំនួន ៤៥ លាននាក់ កំពុងរាយការណ៍អំពីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតទី ៣ នៅពីក្រោយប្រទេសឥណ្ឌា និងប្រេស៊ីល ហើយបានកត់ត្រាចំនួនអ្នកស្លាប់សរុបជិត ៨៥,០០០ នាក់ និងមានអ្នកឆ្លងសរុប ៤.១ លានករណី ។

គិតត្រឹមពេលនេះ ប្រទេសអាហ្សង់ទីន បានប្រើប្រាស់វ៉ាក់សាំងរុស្ស៊ី Sputnik V វ៉ាក់សាំងចិន Sinpharm និងវ៉ាក់សាំងអង់គ្លេស AstraZeneca ហើយប្រជាជនចំនួន ១២.៦ លាននាក់បានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស និង ៣.២ លាននាក់បានចាក់ពេញ ២ ដូស ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសអាហ្សង់ទីន មានករណីឆ្លងជំងឹកូវីដ ១៩ សរុប ៤,០៩៣,០៩០ ករណី និងមានអ្នកស្លាប់ ៨៤,៦២៨ នាក់ និងមានអ្នកជាសះស្បើយ ៣,៦៦៨,៦៧២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ចិន ​អនុម័ត​ហើយ​វ៉ាក់សាំង​ Sinovac ​ប្រើ​បន្ទាន់​សម្រាប់​​កុមារ​អាយុ​ ៣ ​ឆ្នាំ​ឡើង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម