បាតុកម្មនៅថៃឈាន​ដល់ការ​បាញ់​ទឹក​បង្រ្កាបបាតុករ ខណៈ​អ្នក​តវ៉ាចោលគ្រាប់បែកផ្សែងប្រឆាំង​សមត្ថកិច្ច
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បាតុកម្មនៅថៃឈាន​ដល់ការ​បាញ់​ទឹក​បង្រ្កាបបាតុករ ខណៈ​អ្នក​តវ៉ាចោលគ្រាប់បែកផ្សែងប្រឆាំង​សមត្ថកិច្ច

Published

on

ស្ថានភាព​បាតុកម្មតវ៉ាឲ្យ​នៅ​ខាង​ក្រៅ​សភា​ជាតិ​ថៃ កំពុង​តែ​ក្តៅ​ខ្លាំងរសៀល​​នៅ​ថ្ងៃ​អង្គារ៍នេះ បង្ខំ​ឲ្យ​កងរក្សា​សន្តិសុខ​ប្រើប្រាស់​ឡាន​ទឹក​បាញ់​ទៅ​លើ​អ្នក​តវ៉ា​រាប់ម៉ឺននាក់ ស្របពេល​សមាជិក​សភា បាន​ពិភាក្សា​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​អាច​ទៅ​រួច​មួយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​តវ៉ា​ដែល​គេ​ស្គាល់​ថា ជាក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​កំពុង​ទាម​ទារឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់រដ្ឋធម្មនុញ​ដែល​ជា​ការ​តាក់​តែង​ឡើង​អំឡុង​ពេល​ប្រទេស​ថៃ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​របប​យោធា ខណៈ​អ្នក​តវ៉ា ក៏​ចង់​ឲ្យ​ដក​តំណែង​នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចា ដែល​ជាអតីត​មេទ័ព​កំពូល រួម​ទាំង​ស្នើ​ឲ្យ​មាន​ការ​ដក​អំណាច​ពី​ស្ថាប័ន​រាជវង្ស​ថៃ​ទៀត​ផង។

ប៉ូលិសជាច្រើន ត្រូវបាន​ដាក់​ពង្រាយ​ការពារ​ពីមុខ​វិមាន​រដ្ឋ​សភា ស្របពេល​ដែល​ក្រុម​អ្នក​តវ៉ា​ផ្សេង​ទៀត ដែល​ជាក្រុមអាវលឿង ស្មោះស្ម័គ្រនឹង​រាជវង្ស​ថៃ ក៏កំពុង​អំពាវនាវ​ឲ្យអ្នក​សមាជិកសភា កុំ​ធ្វើ​កំណែទម្រង់រដ្ឋធម្មនុញ្ញ។

ទូរទស្សន៍​ក្នុង​ប្រទេស​ថៃ​ជាច្រើន បាន​ផ្សាយ​រូបភាព​បង្ហាញ​ពី​សកម្មភាព​បាញ់​ទឹក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល នាំ​ឲ្យក្រុមអ្នក​តវ៉ា​ចោល​គ្រាប់​បែក​ផ្សែង​ទៅ​កាន់​ប៉ូលិស​ដូចគ្នា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ8 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ9 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ9 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ10 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services