Connect with us

ព័ត៌មានអន្ដរជាតិ

ចេញពីផ្ទះពេលកំពុងធ្វើចត្តាឡីស័ក បុរសវៀតណាម ៣នាក់ ត្រូវពិន័យជាប្រាក់ជិត ១,០០០ ដុល្លារ

បានផុស

នៅ

អាជ្ញាធរខេត្ត Ha Tinh បានពិន័យបុរសចំនួន ៣ នាក់គិតជាទឹកប្រាក់ ២០ លានដុង (៨៦៨ ដុល្លារអាមេរិក) ដោយសារតែចាកចេញពីផ្ទះ អំឡុងពេលធ្វើចត្តាឡីស័ក។

បុរសទាំង៣ គឺជាអ្នករស់នៅក្នុងស្រុក Ky Anh។

Survey of 68 Nations is Bright for Vietnam But in a Dim COVID-19 World |  Voice of America - English
រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសពីរនាក់ មានអាយុ ១៩ និង ២៧ ឆ្នាំ ត្រូវបានពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (៣២៥,៧៩ ដុល្លារ) ក្នុងម្នាក់ខណៈ បុរសម្នាក់ទៀតអាយុ ៦១ ឆ្នាំ ត្រូវពិន័យ ៥ លានដុង (២១៧,១៩ ដុល្លារ) តាមអនុក្រឹត្យរបស់រដ្ឋាភិបាលស្តីពីការមិនអនុវត្តវិធានការការពារប្រឆាំងនឹងរោគរាតត្បាត។

ពួកគេស្ថិតនៅតំបន់ដែលរងការវាយប្រហារដោយ កូវីដ ក្នុងទីក្រុងហាណូយ ហើយបានចាកចេញទៅស្រុកកំណើត នៅចន្លោះថ្ងៃទី ៦ ខែឧសភាដល់ថ្ងៃទី ១ ខែមិថុនា។ ពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល ២ សប្តាហ៍។

Three men fined $800 in central Vietnam for flouting self-quarantine regulations

ប៉ុន្តែអាជ្ញាធរសុខាភិបាលបានរកឃើញថា ពួកគេទាំង ៣ បានចាកចេញពីផ្ទះរៀងៗខ្លួនហើយមិនបានគោរពខ្ជាប់ខ្ជួនចំពោះការប្តេជ្ញាចិត្តធ្វើចត្តាឡីស័ក ដែលពួកគេបានចុះហត្ថលេខាទេ។

ពួកគេបានប្រាប់អាជ្ញាធរថា ពួកគេចាកចេញពីផ្ទះ ដើម្បីរកស៊ី និងមិនបានយល់ច្បាស់ពីបទបញ្ជាធ្វើចត្តាឡីស័ក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ស្ថិតក្នុងចំណោមប្រទេសទាំង៩២ ដែលសហរដ្ឋអាមេរិក នឹងផ្តល់ វ៉ាក់សាំង Pfizer–BioNTech ឲ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម