Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយផ្ទុះឆ្លងថ្មីច្រើនឡើងៗ វៀតណាម អនុម័តវ៉ាក់សាំងទីបួន Pfizer-BioNTech សម្រាប់ប្រើប្រាស់ជាបន្ទាន់

បានផុស

នៅ

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃ​ សៅរ៍​ ថា ប្រទេសវៀតណាមបានអនុម័តលើវ៉ាក់សាំង Pfizer–BioNTech សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pfizer – BioNTech គឺ​ជា​វ៉ាក់សាំង​ទី​បួន ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ និង​​កំពុង​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​ថ្មី​ក្នុង​ប្រទេស។

គិត​មក​ដល់​ពេល​នេះ​ ​វៀតណាម​បាន​អនុម័ត​លើ​វ៉ាក់សាំង AstraZeneca , Sputnik V របស់​រុស្ស៊ី​និង​វ៉ាក់សាំង Sinopharm របស់​ប្រទេស​ចិន។ វៀតណាម​ក៏​បាន​និយាយ​ដែរ​ថា ​ខ្លួន​កំពុង​ស្វះស្វែង​រក​ទិញ​វ៉ាក់សាំង Pfizer-BioNTech ចំនួន ៣១ លាន​ដូស​ សម្រាប់​ចែកចាយ​នៅ​ត្រីមាស​បន្ទាប់។

ទោះ​យ៉ាង​ណា ​វៀតណាម​ក៏​កំពុង​ព្យាយាម​ពន្លឿន​លទ្ធកម្ម​វ៉ាក់សាំង​របស់​ខ្លួន ​ដើម្បី​ដោះស្រាយ​ការ​ឆ្លង​មេរោគ​ក្នុង​ប្រទេស ​​បើ​ទោះបី​ជា​ចំនួន​អ្នក​ផ្ទុក​កូវីដ​និង​ចំនួន​អ្នក​ស្លាប់​នៅ​ទាប​ក៏​ដោយ។

​ក្រសួងសុខាភិបាល​ក៏​បាន​និយាយ​ផង​ដែរ​ថា ​ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​វាក់សាំង​អាមេរិក​ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ ដើម្បី​ផលិត​វ៉ាក់សាំង​មួយ​ដូស​ ចំនួន ១០០ លាន ទៅ ២០០ លាន​ក្នុង​មួយ​ឆ្នាំ។

គួរ​បញ្ជាក់​ថា ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ហាណូយ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ លើ Facebook ថា “លោក​ប្រធានាធិបតី Biden ទើប​តែ​បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បរិច្ចាគ​វ៉ាក់សាំង Pfizer – BioNTech ចំនួន​កន្លះ​ពាន់​លាន​ដូស ដល់​ប្រទេស​ចំនួន ៩២ លើ​ពិភពលោក​រួម​ទាំង​វៀតណាម​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖tuoitrenews

ចុចអាន៖វៀតណាម ស្ថិតក្នុងចំណោមប្រទេសទាំង៩២ ដែលសហរដ្ឋអាមេរិក នឹងផ្តល់ វ៉ាក់សាំង Pfizer–BioNTech ឲ្យ

ចុចអាន៖ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម