Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យស៊ីរី រងការវាយប្រហារខ្ទេចខ្ទីដោយមីស៊ីល ស្លាប់ ១៣ នាក់ និងរបួសជាច្រើន

បានផុស

នៅ

ប្រភពពីមន្ទីរពេទ្យក្នុង​ស្រុកនិងរដ្ឋាភិបាលទួរគីនិយាយ​ថា មនុស្សយ៉ាងតិច ១៣ នាក់ ត្រូវបាន​សម្លាប់និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីលពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ នៅ​ឯ​ភាគ​ខាងជើង​ទីក្រុង Afrin នៃ​ប្រទេស​ស៊ីរី​ កាល​ពី​ថ្ងៃ​សៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​ផ្នែក​ការពារ​ជន​ស៊ីវិល​បាន​និយាយ​ថា​ ការ​វាយប្រហារ​លើក​ទី ១ បាន​វាយប្រហារ​ទៅ​លើ​តំបន់​លំនៅឋាន​ ហើយ​ទី ២ បាន​វាយប្រហារ​នៅ​ក្នុង​មន្ទីរពេទ្យ​ភ្លាមៗ។ រូបភាព​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ពី​ការ​ស្លាប់​និង​របួស​ ខណៈ​មន្ទីរពេទ្យ Al Shifa បាន​រង​នៅ​ការ​បាក់បែក​យ៉ាង​ខ្លាំង។

ក្រសួង​ការពារ​ជាតិ​ទួរគី​ដែល​មាន​វត្តមាន​យោធា​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​ស៊ីរី​ ក៏​បាន​បញ្ជាក់​ថា ​អ្នក​ស្លាប់​កើន​ឡើង​ដល់ ១៣ នាក់​ ហើយ​​មនុស្ស ២៧ នាក់​បាន​រង​របួស។

ការិយាល័យ​អភិបាល​​ទួរគី​នៃ​ខេត្ត Hatay ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ទីក្រុង Afrin បាន​និយាយ​ថា ​ខ្លួន​កំពុង​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​នេះ​ ហើយ​​និយាយ​ថា ​មីស៊ីល​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់ Tel Rifat ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីរី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖រក​ឃើញ​អ្នក​ស្លាប់​ជាង​៥០​នាក់​ ពី​ការ​លិច​ទូក​នៅ​នីហ្សេរីយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម