Connect with us

ព័ត៌មានអន្ដរជាតិ

COVAX ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តចែកចាយវ៉ាក់សាំង ៨៧០ លានដូសរបស់ក្រុមប្រទេស G7

បានផុស

នៅ

ដៃគូសម្រាប់គម្រោង COVAX កាលពីថ្ងៃអាទិត្យ បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត របស់ក្រុមប្រទេស G7 ក្នុងការចែកចាយវ៉ាក់សាំង យ៉ាងហោចណាស់ ៨៧០ លានដូស ប៉ុន្តែប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វានៅតែត្រូវការជាចាំបាច់ ជាមួយនឹងការផ្តល់ឲ្យលឿនជាងមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅទីក្រុង Cornwall នៃចក្រភពអង់គ្លេស ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ក្រុមប្រទេស G7 បានប្រកាសសន្យាផ្តល់វ៉ាក់សាំងចំនួន ៨៧០ លានដូស ជាមួយនឹងគោលដៅនៃការផ្តល់ យ៉ាងហោចណាស់ពាក់កណ្តាល នៃវ៉ាក់សាំងទាំងនេះនៅចុងឆ្នាំនេះ ។

ចំណែក WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “COVAX សូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ចំពោះការចែកវ៉ា់ក់សាំង ៨៧០ លានដូសបន្ថែម ដើម្បីគាំទ្រដល់ការទទួលបានវ៉ាក់សាំង ដោយសមភាពក្នុងឆ្នាំ ២០២១ និង ២០២២ ។

លោក Tedros Ghebreyesus អគ្គនាយក WHO បានថ្លែងថា “យើងស្វាគមន៍ចំពោះសេចក្តីប្រកាសដ៏សប្បុរស អំពីការបរិច្ចាគវ៉ាក់សាំង និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ។ ប៉ុន្តែយើងត្រូវការច្រើន ហើយយើងត្រូវការវាលឿនជាងមុន” ។

លោកបាននិយាយថា “ប្រទេសជាច្រើនទៀតឥឡូវនេះ កំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លង ហើយពួកគេកំពុងប្រឈមនឹងវាដោយគ្មានវ៉ាក់សាំង” ។

គួររំឭកថា COVAX គឺជាសសរវ៉ាក់សាំង សម្រាប់ទទួលបានប្រកបដោយសមធម៌ ដែលត្រូវបានរៀបចំឡើងដោយ អង្គការសម្ព័ន្ធដើម្បីការត្រៀមខ្លួន សម្រាប់ជំងឺរាតត្បាត (CEPI) សម្ព័ន្ធវ៉ាក់សាំង (Gavi) និងអង្គការសុខភាពពិភពលោក (WHO) ដែលធ្វើការជាមួយមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេដឹកនាំពិភពលោក សន្យាផ្តល់វ៉ាក់សាំងកូវីដ ១ពាន់លានដូស ឲ្យប្រទេសក្រីក្រ

ចុចអាន ៖ ប្រទេស​អ្នក​មាន​ G7​ នឹង​បរិច្ចាគ​វ៉ាក់សាំង​១​ពាន់​លាន​ដូស​ដល់​ប្រទេស​ខ្វះខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម