ទោះផលិតក្នុងស្រុក ក៏ថៃខ្វះវ៉ាក់សាំង ឥឡូវមន្ទីរពេទ្យជាច្រើនផ្អាក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទោះផលិតក្នុងស្រុក ក៏ថៃខ្វះវ៉ាក់សាំង ឥឡូវមន្ទីរពេទ្យជាច្រើនផ្អាក

បានផុស

នៅ

យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ថៃ​​​ត្រូវ​បាន​រាំង​ស្ទះ​នៅ​ក្នុង​រាជ​ធានី​នៅ​ថ្ងៃ​ចន្ទ ទី​១​៤ ខែ​មិថុនា​នេះ បន្ទាប់​ពី​ហោច​ណាស់​មន្ទីរ​ពេទ្យ​២០​កន្លែង​ក្នុង​ទី​ក្រុង​បាំងកក​បាន​ផ្អាក​សកម្មភាព​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​របស់​ខ្លួន​​ដោយសារ​មិន​មាន​វ៉ាក់សាំង​គ្រប់​គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ប្រកាស​របស់​មន្ទីរ​ពេទ្យ​បាន​បង្ហោះ​នៅ​លើ​ផេក Facebook  របស់​ពួក​គេ ខណៈ​កម្មវិធី App ចុះ​ឈ្មោះ​កក់​ដើម្បី​ចាក់​វ៉ាក់សាំង​របស់​ទី​ក្រុង​បាំងកក​ក៏​បាន​ផ្ញើ​សារ​​​ទៅ​អ្នក​ប្រើ​ប្រាស់​ដោយ​លើក​ឡើង​ថា ការ​ណាត់​​ចាក់​ត្រូវ​ពន្យា​ពេល​ចាប់​ពី​ថ្ងៃ​អង្គារ៍​ស្អែក​នេះ។ ពេល​​នេះ មន្ត្រី​បាន​​ស្វះ​ស្វែង​រក​ការ​ធានា​ដល់​សាធារណៈ​អំពី​វ៉ាក់សាំង។

ការ​ធ្វើ​សន្តិសិទ​ប្រចាំ​ថ្ងៃ​របស់​ថៃ

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក Anutin Charnvirakul ប្រាប់​​អ្នក​កាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ៖«​ប្រហែល​ជា​មាន​ការ​យល់​ច្រឡំ​ ពី​ព្រោះ​មន្ទីរ​ពេទ្យ​ឯកជន​មិន​បាន​ពិនិត្យ​មើល​ជា​មួយ​រដ្ឋបាល​ទី​កក្រុង​បាំង​កក​ទេ»។ លោក​បន្ថែម​ថា វ៉ាក់សាំង​បន្ថែម​ទៀត​កំពុង​នាំ​យក​មក​ទី​កក្រុង​បាំងកក។

វ៉ាក់សាំង​សំខាន់​​​បំផុត​ដែល​ថៃ​​ប្រើ​ប្រាស់​​គឺ AstraZeneca ចំនួន​៦១​លាន​ដូស​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុនក្នុង​ស្រុក Siam Bioscience ដែល​ជា​ក្រុម​ហ៊ុន​របស់​​ស្តេច​ថៃ។

ទោះ​យ៉ាង​ណា មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ផលិត​មិន​បាន​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​ពី​​មាន​ប្រទេស​ជា​ច្រើន​ទៀត​​នៅ​ក្នុង​តំបន់​ក៏​បាន​បញ្ជាទិញ​វ៉ាក់សាំង​​ដែល​ផលិត​នៅថៃ​នេះ​ដែរ។

ក្រុម​ហ៊ុនវ៉ាក់សាំង AstraZeneca និង​ Siam Bioscience មិនបាន​ឆ្លើយ​តប​នឹង​ការ​សាក​សួរ​ពី​អ្នក​សារព័ត៌មាន​ Reuters ទេ ប៉ុន្យែ​ក្រុម​ហ៊ុន​ផលិត​ Anglo-Swedish បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​នៅ​ប្រទេស​អាស៊ាន​ដើម្បី​ផ្គត់​ផ្គង់​វ៉ាក់សាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services