Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ពិភាក្សាជាមួយ អាមេរិក ផលិតវ៉ាក់សាំងកូវីដ ចាក់តែមួយដូស មានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា សហគ្រាសវៀតណាម កំពុងពិភាក្សាជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតវ៉ាក់សាំងកូវីដ ចាក់តែមួយដូស ជាមួយនឹងប្រសិទ្ធភាពការពារខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះរបស់សហគ្រាសវៀតណាមនិងក្រុមហ៊ុនអាមេរិកនោះ មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ។

US sees more clotting cases after Johnson & Johnson jab – latest updates
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងនិយាយថា ក្រុមហ៊ុនវៀតណាមបាននិងកំពុងចរចាជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក អំពីលក្ខខណ្ឌសម្រាប់ការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងប្រភេទ mRNA។ វ៉ាក់សាំងប្រភេទ mRNA បានបញ្ចប់ការសាកល្បងគ្លីនិកដំណាក់កាលទី១និងទី២របស់ខ្លួន ហើយត្រូវការចាក់តែមួយដូសប៉ុណ្ណោះ ក្នុងចំណុះ៥មីលីក្រាមជាមួយនឹងប្រសិទ្ធភាពការពារខ្ពស់ ដោយរក្សាទុកនៅសីតុណ្ហភាពចន្លោះពី ២ទៅ៨ អង្សាសេ។

រោងចក្រដែលវិនិយោគដោយក្រុមហ៊ុនវៀតណាមនេះ មានសមត្ថភាពផលិតពី ១០០ទៅ២០០ លានដូសក្នុងមួយឆ្នាំ ហើយគេរំពឹងថានឹងចាប់ផ្តើមផលិតចាប់ពីត្រីមាសទី ៤ ឆ្នាំនេះឬដើមឆ្នាំ ២០២២ ទៅ។

Early approval of a COVID-19 vaccine could stymie the hunt for better ones  | Science | AAAS

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដបច្ចុប្បន្នភាគច្រើន ត្រូវការចាក់ចំនួនពីរដូស លើកលែងតែវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ប៉ុណ្ណោះ ដែលតម្រូវឲ្យចាក់តែមួយដូស។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា វ៉ាក់សាំង mRNA ប្រភេទថ្មី អាចការពារប្រឆាំងនឹងជំងឺឆ្លងបាន។ វ៉ាក់សាំងប្រភេទនេះ ត្រូវបានគេបង្ហាញថា មានប្រសិទ្ធភាព ៩៤,៨ ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កុំបារម្ភ! ស្រ្តីកំពុងបំបៅកូនដោយទឹកដោះក៏អាចចាក់វ៉ាក់សាំងកូវីដបានដែរ ថែមទាំងផ្តល់អង់ទីគ័រដល់កូនទៀតផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម