Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យក្រុងបាងកក ផ្អាកចាក់វ៉ាក់សាំងកូវីដ ព្រោះខ្វះថ្នាំ

បានផុស

នៅ

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសថៃនាពេលថ្មីៗនេះ បានជួបប្រទះភាពច្របូកច្របល់ក្នុងរាជធានី បន្ទាប់ពីមន្ទីរពេទ្យយ៉ាងតិច ២០ នៅទីក្រុងបាងកក បានពន្យាពេលណាត់ ចាក់ក្នុងសប្តាហ៍នេះ ដោយសារតែខ្វះវ៉ាក់សាំង។

ការប្រកាសរបស់មន្ទីរពេទ្យ បានធ្វើឡើង នៅលើទំព័រ Facebook របស់ពួកគេ ខណៈពេលដែលកម្មវិធីកក់វ៉ាក់សាំងក្នុងទីក្រុងបាងកក ក៏បានផ្ញើសារផងដែរថា ការណាត់ចាក់ក្រោយថ្ងៃអង្គារ នឹងត្រូវពន្យារពេល ទោះក្រុមមន្រ្តីព្យាយាមធានាដល់សាធារណជនជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រហែលជាមានការភាន់ច្រលំ ពីព្រោះមន្ទីរពេទ្យឯកជនមិនត្រូវបានត្រួតពិនិត្យជាមួយរដ្ឋបាលក្រុងបាងកកទេ”។

យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំរបស់ប្រទេសថៃ គឺពឹងផ្អែកទៅលើវ៉ាក់សាំងចំនួន ៦១ លានដូសពីក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន AstraZeneca និង Siam Bioscience មិនបានឆ្លើយតបទៅនឹងសំណើរបស់ Reuters សុំការអត្ថាធិប្បាយអំពីការពន្យារពេលផលិតកម្មនោះទេ ទោះបីជាក្រុមហ៊ុនផលិតថ្នាំអង់គ្លេស – ស៊ុយអែតមួយនេះ និយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ស្តីពីការចែកចាយវ៉ាក់សាំងក៏ដោយ។.

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃកំពុងចាក់វ៉ាក់សាំង AstraZeneca និង Sinovac របស់ចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វៀតណាម ពិភាក្សាជាមួយ អាមេរិក ផលិតវ៉ាក់សាំងកូវីដ ចាក់តែមួយដូស មានប្រសិទ្ធភាពខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម