Connect with us

ព័ត៌មានអន្ដរជាតិ

NATO​ ព្រមាន​ពី​បញ្ហា​ប្រឈម​ផ្នែក​យោធា​បង្ក​ឡើង​ដោយចិន

បានផុស

នៅ

មេ​ដឹក​នាំ Nato ដែលកំពុង​ជួប​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទី​ក្រុង​ប្រូចសែលបាន​ព្រមាន​ពី​ការ​គំរាម​កំហែង​ផ្នែក​យោធា​​បង្ក​ឡើង​ដោយ​ប្រទេស​ចិន​ និង​និយាយ​​ថា ឥរិយាបថ​របស់​ចិន​គឺ​ជា​បញ្ហា​ប្រឈមជា​ប្រព័ន្ធ។

ពួក​គេ​និយាយ​ថា ប្រទេស​ចិនកំពុង​ពង្រីក​អាវុធ​នុយក្លេអ៊ែរ​​យ៉ាង​ឆាប់​រហ័សគឺ​ស្ថិត​នៅ​ក្នុង​ភាព​ស្រអាប់​​ពី​​ទំនើប​កម្ម​យោធា និង​បាន​កំពុង​សហ​ប្រតិបត្តិការយោធា​​ជាមួយ​ប្រទេស​រុស្ស៊ី។

លោក ចូ បៃដិន និង​លោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន Nato លោក Jens Stoltenberg បាន​ព្រមាន​ចិន​ពី​ការ​កាន់​តែ​ខិត​ជិត​នឹង​ Nato នៅ​ក្នុង​​ផ្នែក​​យោធា និង​បច្ចេកវិទ្យា។ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា សម្ព័ន្ធ​មិត្ត​មិន​ត្រូវ​ការ​សង្គ្រាម​ត្រជាក់​ថ្មី​ជា​មួយ​ចិន​ទេ។

Nato គឺអង្គការ​​​សម្ព័ន្ធ​មិត្ត​ប្រទេស​​អំណាចនយោបាយ​ និង​យោធា​ដែល​មាន​ប្រទេស​៣០​រវាង​អឺរ៉ុប និង​​អាមេរិក​ខាង​ជើង។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែងពី​ការ​រីករាល​ដាល​កុម្មុយនិស្ត។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ សម្ព័ន្ធ​មិត្ត​​នេះ​​​ស្ថិត​​​ក្នុង​ស្ថានភាព​តាន​តឹង នៅ​ពេល​មេ​ដឹក​នាំ​ពិភាក្សា​អំពី​គោល​បំណង និង​ថវិកា​របស់​ខ្លួន។

ប្រធានាធិបតីតួកគី Recep Tayyip Erdogan និង​លោក ចូ បៃដិន

ភាព​តាន​តឹង​បាន​កើន​ឡើង​កំឡុង​ពេល​អាណត្តិ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បាន​ត្អួញ​ត្អែរ​អំពី​ការ​ចូល​រួម​វិភាគ​ទាន​ថវិកា​របស់​ប្រទេស​ខ្លួន​ទៅ​សម្ព័ន្ធ​មិត្ត និង​បាន​កើត​ជា​បញ្ហា​​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ដើម្បី​ការពារ​ដៃ​គូ​អឺរ៉ុប។

នេះ​គឺ​ជា​កិច្ច​ប្រជុំ​កំពូល NATO លើក​ដំបូង​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​ស្នង​តំណែង​ពី​លោក ដូណាល់ ត្រាំ ហើយ​ប្រធានាធិបតី​ថ្មី​រូប​នេះ​បាន​ព្យាយាម​បង្ហាញ​ពី​ការ​គាំទ្រ​របស់​អាមេរិក​សម្រាប់​សម្ព័ន្ធ​មិត្ត​ដែល​មាន​អាយុ​កាល​៧២​ឆ្នាំ​នេះ។

នាវាទ័ព​ជើង​ទឹក​ចិន

លោក ចូ បៃដិន មាន​ប្រសាសន៍​ថា Nato មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ផល​ប្រយោជន៍​អាមេរិក ហើយ​សម្ព័ន្ធ​មិត្ត​មាន​កាតព្វកិច្ច​​ដើម្បី​ឃ្លាំ​មើល​មាត្រា​៥​នៃ​សន្ធិ​សញ្ញា​ថវិកា​របស់​ខ្លួន ដែល​សមាជិក​ប្តេជ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម