Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាចទាំងពីរ អាមេរិក និងរុស្ស៊ី នៅតែដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រការពារសន្តិសុខ

បានផុស

នៅ

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង Stockholm ប្រទេសស៊ុយអែត ឬ SIPRI ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ទោះបីមានការថយចុះចំនួនក្បាលគ្រាប់សរុប ក្នុងប្រទេសដែលមានអាវុធនុយក្លេអ៊ែរក៏ដោយ ។

SIPRI និយាយថា រដ្ឋនុយក្លេអ៊ែរចំនួន ៩ មានអាវុធនុយក្លេអ៊ែរប្រមាណ ១៣,០៨០ គ្រាប់ គិតត្រឹមខែមករាឆ្នាំ ២០២១ ខណៈប្រទេសរុស្ស៊ីឈរនៅលើកំពូលតារាង ដោយមានចំនួន ៦,២៥៥ គ្រាប់ តែធ្លាក់ចុះចំនួន ១២០ គ្រាប់ពីឆ្នាំមុន ។ ចំណែកសហរដ្ឋអាមេរិកមាន ៥,៥៥០ គ្រាប់ ធ្លាក់ចុះ ២៥០ គ្រាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយរបាយការណ៍នេះ កត់សម្គាល់ថា ខណៈពេលដែលអាមេរិក និងរុស្ស៊ី កំពុងធ្វើការរុះរើក្បាលគ្រាប់ចាស់ៗ រុស្ស៊ីបានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ចំនួន ៥៥ គ្រាប់បន្ថែមទៀត ហើយអាមេរិកបានបន្ថែមចំនួន ៥០ គ្រាប់ទៀតផងដែរ ។

SIPRI និយាយថា ប្រទេសទាំងពីរហាក់ដូចជាកំពុងបង្កើនសារៈសំខាន់ នៃអាវុធនុយក្លេអ៊ែរនៅក្នុងយុទ្ធសាស្ត្រសន្តិសុខរបស់ពួកគេ ។

របាយការណ៍ដដែលបាននិយាយថា ចំណែកប្រទេសចិនមានក្បាលគ្រាប់ចំនួន ៣៥០ គ្រាប់ កើនឡើងចំនួន ៣០ គ្រាប់ពីមួយឆ្នាំមុន ។ ក្រុមអ្នកជំនាញបានសម្តែងការព្រួយបារម្ភដែលថា ប្រទេសចិនកំពុងស្ថិតនៅកណ្តាល នៃការធ្វើទំនើបកម្ម និងពង្រីកឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

ចំណែកងាកទៅកូរ៉េខាងជើង SIPRI ប៉ាន់ស្មានថា ប្រទេសនេះមានក្បាលគ្រាប់នុយក្លេអ៊ែរពី ៤០ ទៅ ៥០ គ្រាប់ ខណៈការប៉ាន់ស្មានពីមុនគឺពី ៣០ ទៅ ៤០ គ្រាប់ប៉ុណ្ណោះ ។ SIPRI និយាយថា ការកើនឡើងនេះ ដោយសារតែកូរ៉េខាងជើង បន្តពង្រឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សម្រាប់គោលបំណងបង្កើនសមត្ថភាពយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទាហានម៉ារីន អាមេរិក បន្ថែមទៀត នឹងទៅឈរជើងនៅ អូស្រ្តាលី

ចុចអាន ៖ នាវាពិឃាតបំពាក់មីស៊ីលប្រដេញ អាមេរិក ធ្វើដំណើរទៅសមុទ្រខ្មៅ អនុវត្តប្រតិបត្តិការសន្តិសុខក្នុងតំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម