Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង​ប៉េកាំង ​ប្រាប់​ NATO​ ឲ្យ​បញ្ឈប់​ការ​បំផ្លើស​រឿង​គំរាម​កំហែង​របស់ ​ចិន

បានផុស

នៅ

ប្រទេស​ចិន​​បាន​ចោទ​​​អង្គការ NATO ពី​ការ​បង្ខូច​បង្កាច់​​​ការ​អភិវឌ្ឍ​សន្តិភាព​របស់​ខ្លួន បន្ទាប់​ពី​មេ​ដឹក​នាំ​សម្ព័ន្ធ​ភាព​មួយ​​​នេះ​បានព្រមាន​អំពី​បញ្ហា​​ប្រឈម​ជា​ប្រព័ន្ធ​កើត​មាន​ពី​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង។

ប្រមុខ​ដឹក​នាំ NATO បាននិយាយ​ថា សកម្មភាព​របស់​ចិន​រាប់​ទាំង​ការ​ពង្រីក​អាវុធ​នុយក្លេអ៊ែរ ការ​គំរាម​កំហែង​គោលការណ៍​អន្តរជាតិ​ដែល​យក​ច្បាប់​ជា​មូលដ្ឋាន។​ វា​ជា​លើក​ដំបូង​ហើយ​ដែល​សម្ព័ន្ធ​មិត្ត​នេះ​បាន​ដាក់​ប្រទេស​ចិន​ក្នុង​របៀប​វារៈ​សំខាន់​របស់​ខ្លួន។

ជា​ការ​ឆ្លើយ​តប ​ចិន​បាន​និយាយ​ថា គោលនយោបាយ​ការពារ​របស់​ខ្លួន​គឺ​ជា​ការការពារ​ក្នុង​លក្ខណៈ​ធម្មជាតិ និង​បាន​ជំរុញ​ឲ្យ​សម្ព័ន្ធ​ភាព​ NATO លះ​បង់​ថាមពល​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បីជំរុញការ​សន្ទនា​ទៅ។

មេ​ដឹក​នាំ​ NATO
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្ម​របស់​ចិន​ប្រចាំ​សហភាពអឺរ៉ុប​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ៖«ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ទំនើប​កម្ម​ការពារ​ជាតិ និង​យោធា​របស់​យើង​គឺ​សុចរឹត សមហេតុ​ផល បើក​ចំហរ និង​តម្លាភាព»។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា Nato គួរ​ចាត់​ទុក​ការ​អភិវឌ្ឍ​របស់​ចិន​ក្នុង​លក្ខណៈ​សមហេតុ​ផល និង​ឈប់​យក​ផល​ប្រយោជន៍ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ចិន​​​​​​ជា​លេសដើម្បី​​ធ្វើ​នយោបាយ​ប្លុក​របស់​​ខ្លួន បង្កើត​​បញ្ហា​​ប្រឈម​ និង​​បញ្ឆេះ​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ។

សេចក្តី​ថ្លែង​ការណ៍​របស់ Nato បាន​ធ្វើ​ឡើង​នៅ​ចុង​បញ្ចប់​កិច្ច​ប្រជុំកំពូល​របស់​ខ្លួន​រយៈ​ពេល​១​ថ្ងៃ​​នៅ​ទី​ក្រុង​ប្រូចសែល​កាល​ពី​ថ្ងៃ​ចន្ទ។ កិច្ច​ប្រជុំ​នេះ​ជា​លើក​ដំបូង​សម្រាប់​លោក ចូ បៃដិន ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក។

NATO ដែល​ជា​សម្ព័ន្ធ​មិត្ត​នយោបាយ និង​យោធា​ដ៏​មាន​ឥទ្ធិពល​រវាង​ប្រទេស​៣០​នៅ​អឺរ៉ុប និង​អាមេរិក​ខាង​ជើងក៏​បាន​មើលឃើញ​ប្រទេស​រុស្ស៊ី​ជា​ការ​គំរាម​កំហែង​សំខាន់​មួយដែរ។

លោក បៃដិន គ្រោង​នឹង​ជួប​លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​នៅ​ទីក្រុង​ហ្សឺណែវ៕

អាន​បន្ថែម៖ NATO ព្រមានពី​បញ្ហា​ប្រឈម​ផ្នែក​​យោធាបង្ក​ឡើងដោយចិន

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម