Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​ថៃ​សូម​ទោស​ពលរដ្ឋ​ជុំ​វិញ​ការ​ផ្អាក​ចាក់​វ៉ាក់សាំងកូវីដ

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា បាន​លើក​​ហេតុ​ផល​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​​ត្រូវ​បាន​ផ្អាក​ដំណើរការ​​ ហើយ​លោក​​សូម​​ទោស​ចំពោះ​បញ្ហា​នេះ។

នៅ​ល្ងាច​ថ្ងៃ​អង្គារ៍ លោកឧត្តម​សេនីយ៍ ប្រាយុទ្ធ​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​កំពុងទទួល​បាន​វ៉ាក់សាំង​តិច​ដែល​មាន​គេ​បញ្ជា​ទិញ​ច្រើន​ មិន​មាន​វ៉ាក់សាំង​​​គ្រប់​គ្រាន់​​​​ពេល​នេះ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​ក៏ត្រូវ​​បាន​​ផ្អាក​​តាម​ទី​តាំង​​ជា​ច្រើន​​ដែល​មាន​តម្រូវ​ការ​ចាក់​ច្រើន និង​បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ដែល​​មាន​ក្នុង​ស្តុក​អស់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឲ្យដឹង​ថា ការ​ផ្គត់​ផ្គង់​វ៉ាក់សាំងត្រូវ​ការ​ពេល​វេលា ពី​ព្រោះ​ពួក​គេត្រូវ​ការ​រង់​ចាំ​ការ​ផលិត​ឲ្យ​ទាន់​ពេល​វេលា និង​ត្រួត​ពិនិត្យ​គុណភាព​ត្រឹម​ត្រូវ។ ប្រទេស​ជា​ច្រើន​ក៏​ជួប​បញ្ហា​ដូចគ្នា​។

លោក​នាយក​រដ្ឋ​មន្ត្រី​​បន្ត​ថា ក្រៅ​ពី​នេះ ការ​ចាក់​វ៉ាក់សាំង​ក៏​ត្រូវ​បាន​ពន្លឿន​សម្រាប់​មនុស្ស​ដែល​មាន​ហានិភ័យ​​នៅ​តាម​តំបន់​ដែល​ផ្ទុះ​កូវីដ-១៩​រាល​ដាល​ក្នុង​នោះ​មាន​​កន្លែង​ជា​ច្រើន​​នៅ​ទី​ក្រុង​បាំងកក និង​តាម​រោង​ចក្រ​ជា​ដើម។ ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ចុះ​ឈ្មោះ​មុន។

លោក​ថា បន្ថែមលើ​ពី​នេះទៀត ការ​ចាក់​វ៉ាក់សាំង​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​ជា​ច្រើន និង​មាន​ការ​យល់​ច្រឡំ​​អាច​កើត​មាន​ក្នុង​ការ​សម្រប​សម្រួល​របស់​ពួក​គេ​ថែម​ទៀត។

លោក​ ប្រាយុទ្ធ មាន​ប្រសាសន៍​ថា ៖«ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី និង​​ជា​ប្រធាន​​មជ្ឈមណ្ឌល​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩ (CCSA) ខ្ញុំ​​ជា​អ្នក​ប្រតិបត្តិ​កំពូល​នៅ​ក្នុង​សង្គ្រាម​ប្រយុទ្ធ​នឹង​កូវីដ។ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង ហើយ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ទាំង​អស់»។

រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ចំនួន​១០០​លាន​ដូស​សម្រាប់​ផែន​ការ​ចាក់​ដល់​ប្រជា​ជន​៥០​លាន​នាក់ ឬ​ស្មើ​នឹង​៧០​%​នៃ​ប្រជា​ជន​ថៃ​នៅ​ក្នុង​ឆ្នាំ​នេះ។

សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ទើប​តែ​ចាប់​ផ្តើម​​​បាន​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះ​ក៏​ជាប់​កង្វះ​វ៉ាក់សាំង​ដែល​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ និង​ទី​កន្លែង​ចាក់​ជា​ច្រើន​បាន​​ផ្អាក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម