Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ថា ឆ្នាំនេះសេដ្ឋកិច្ចប្រទេសប្រសើរឡើង តែជួបគ្រោះស្បៀងអាហារសម្រាប់ប្រជាជន ព្រោះកូវីដ និងព្យុះទីហ្វុង

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះ មានភាពប្រសើរឡើងនៅឆ្នាំនេះ ប៉ុន្តែបានអំពាវនាវឲ្យមានវិធានការណ៍បន្ថែម ដើម្បីដោះស្រាយស្ថានភាពស្បៀងអាហារដ៏លំបាក ដែលបណ្តាលមកពីរោគរាតត្បាតកូវីដ ១៩ និងព្យុះកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានឲ្យដឹងថា លោក គីម បានដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល របស់គណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃអង្គារ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពលើគោលនយោបាយសំខាន់ៗ និងវិធានការសិប្បកម្ម ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ។

គណៈកម្មាធិការបានកំណត់គោលដៅ និងភារកិច្ចដើម្បីសម្រេចផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំថ្មីរបស់ខ្លួន ដែលបានគូសបញ្ជាក់នៅក្នុងសម័យប្រជុំលើកមុនកាលពីខែកុម្ភៈ រួមមានការកើនឡើងផលិតកម្មអាហារ និងលោហធាតុ ជាដើម ។

លោក គីម បាននិយាយថា សេដ្ឋកិច្ចទាំងមូលបានប្រសើរឡើងនៅឆមាសទីមួយ នៃឆ្នាំនេះ ដោយទិន្នផលឧស្សាហកម្មកើនឡើង ២៥ ភាគរយពីមួយឆ្នាំមុន ។ ប៉ុន្តែវាក៏មានឧបសគ្គជាច្រើនផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស ក្នុងការអនុវត្តផែនការនេះ ។

លោក គីម បាននិយាយថា “បច្ចុប្បន្ន ស្ថានភាពស្បៀងអាហាររបស់ប្រជាជនកាន់តែតានតឹង ព្រោះតែវិស័យកសិកម្មមិនបានបំពេញ ផែនការផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន ដោយសារតែការខូចខាតដោយព្យុះទីហ្វុង កាលពីឆ្នាំមុន” ។

KCNA បាននិយាយថា គណបក្សបានប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការធ្វើកសិកម្មនៅឆ្នាំនេះ និងពិភាក្សាពីវិធីដើម្បីដោះស្រាយ ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ជាចុងក្រោយលោក គីម បានអំពាវនាវឲ្យមានជំហានបន្ទាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ ជាមេរៀនពីឆ្នាំមុន និងគន្លឹះដើម្បីសម្រេចបានគោលដៅឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ បាត់មុខមួយរយៈ គីម ជុងអ៊ុន ស្រាប់តែស្រកទម្ងន់ខ្លាំង មានហេតុផល២យ៉ាង នៅក្រោយរឿងនេះ

ចុចអាន ៖ យូរបំផុតនៅឆ្នាំនេះ លោក គីម ជុងអ៊ុន បាត់មុខពីភ្នែកសាធារណជន ជិតមួយខែហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម