Connect with us

ព័ត៌មានអន្ដរជាតិ

កូនខ្មែរអស្ចារ្យ! កីឡាករមុជទឹកតំណាងអាមេរិកនៅអូឡាំពិក គឺជាក្មេងកំព្រា ដើមកំណើតនៅក្រុង​ ព្រះសីហនុ

បានផុស

នៅ

និស្សិតឆ្នាំទី៤នៃសកលវិទ្យាល័យរដ្ឋ Texas កីឡាករ Jordan Pisey Windle ឬមានឈ្មោះខ្មែរថា ពិសី បានឆ្លងផុតវគ្គជម្រុះ ហើយនឹងទៅចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន លើវិញ្ញាសារមុជទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺថា Windle គឺជាកូនកំព្រា មានដើមកំណើតនៅក្រុង ព្រះសីហនុ ប្រទេសកម្ពុជា។

យោងតាមទំព័រ Facebook របស់លោក Remy Hou បានបង្ហោះថា ចេញពីមណ្ឌលកុមារកំព្រាកម្ពុជា ទៅចូលរួមជាមួយក្រុមមុជទឹកអូឡាំពិកសហរដ្ឋអាមេរិក។ រឿងរ៉ាវរបស់ Windle បានចាប់ផ្តើមនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ជាកន្លែងដែលគាត់ចាប់កំណើត។ កើតបានត្រឹមមួយឆ្នាំប៉ុណ្ណោះ ឪពុកម្តាយរបស់ក្មេងប្រុសតូចម្នាក់នេះ បានទទួលមរណភាព ដែលធ្វើឲ្យគាត់ត្រូវគេដាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយ ក្នុងរាជធានីភ្នំពេញ។ មួយឆ្នាំក្រោយមក ជោគវាសនារបស់គាត់បានផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីគាត់ត្រូវបានបុរសអាមេរិកឈ្មោះ Jerry Windle យកទៅចិញ្ចឹម ឲ្យនៅជាមួយគាត់ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

នៅឆ្នាំ២០១៦ Jordan Windle បានវិលត្រឡប់មកប្រទេសកម្ពុជាជាលើកដំបូងចាប់តាំងពីគាត់ត្រូវបានគេយកទៅចិញ្ចឹម ដោយគាត់មកសម្តែងមុជទឹកឲ្យក្មេងកំព្រាទស្សនាក្នុងទីក្រុង ភ្នំពេញ។ គោលបំណងរបស់គាត់ ក្នុងការវិលត្រឡប់នេះគឺដើម្បីបំផុសគំនិតក្មេងៗ ហើយបង្ហាញពួកគេនូវអ្វីដែលអាចធ្វើទៅបាន។

Windle និយាយថា “បង្ហាញតែអាកប្បកិរិយាវិជ្ជមាននិងបន្តស្នាមញញឹម អ្វីៗក៏អាចកើតឡើងបានដែរ”។

ចំណែកក្នុងទំព័រ Facebook របស់ Windle ផ្ទាល់ក៏បានបង្ហោះផងដែរថា ខ្ញុំស្រឡាញ់ប្រទេសកម្ពុជានិងប្រជាជនខ្មែរ! ខ្ញុំមានមោទកភាព មុជទឹកតំណាងអាមេរិកក្នុងព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែក្នុងចិត្តខ្ញុំ ខ្ញុំក៏នឹងមុជទឹកតំណាងប្រជាជនកម្ពុជាផងដែរ។ គ្មានអ្វីអាចផ្លាស់ប្តូរការពិតបានទេ ដែលថាខ្ញុំជាកូនខ្មែរ ហើយខ្ញុំជាពលរដ្ឋអាមេរិក! ខ្ញុំជាមនុស្សសំណាងម្នាក់!៕

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ សហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនកីឡាករខ្មែរ និង កីឡាការិនីកូនខ្មែរអាមេរិកចូលរួមប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម