Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា តេស្តរថភ្លើងដឹកអាវុធត្រៀមធ្វើសង្គ្រាម ក្នុងពេលមានភាពតានតឹងជាមួយចិន

បានផុស

នៅ

កងទ័ពឥណ្ឌាបានដឹកជញ្ជូនរថក្រោះ កាំភ្លើងធំ និងធនធានផ្សេងទៀតនៅលើរថភ្លើងយោធា ដែលជាផ្នែកមួយនៃការសាកល្បងផ្លូវដែកតាមច្រករបៀងដឹកទំនិញ បន្ទាប់ពីត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផ្លូវដែកឥណ្ឌា Dedicated Freight Corridors ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាកល្បងនេះកើតឡើងស្របពេលខួបលើកទី ១ នៃការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌា និងកងទ័ពរំដោះប្រជាជនចិននៅជ្រលងភ្នំ Galwan ភាគខាងកើតតំបន់ព្រំដែន Ladakh ។ ផ្លូវនេះត្រូវបានគេរំពឹងថា នឹងជួយបង្កើនសមត្ថភាពកៀរគររបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌា នៅទូទាំងប្រទេស ។

វីដេអូនៃការសាកល្បង ដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនផ្លូវដែកឥណ្ឌាកាលពីថ្ងៃអង្គារ បង្ហាញពីរថភ្លើងមួយគ្រឿងធ្វើដំណើរពីរដ្ឋ Haryana ភាគខាងជើងទៅកាន់ទីតាំងមួយនៅរដ្ឋ Rajasthan ភាគខាងលិច ដោយដឹកអាវុធ និងឧបករណ៍ជាច្រើនរួមមាន រថក្រោះចម្បាំងធុន T-90 កាំភ្លើងបាញ់គ្រាប់ ១៥៥ មីល្លីម៉ែត្រធុន K9Vajra-T រថយន្ដសង្គ្រោះរថពាសដែក រថយន្ដដឹកយោធា និងកងរថក្រោះ ក៏ដូចជាឧបករណ៍ផ្សេងទៀតជាដើម ។

សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិ របស់ប្រទេសឥណ្ឌាបានអះអាងថា “ការសាកល្បងទាំងនេះ គឺជាជំហានដំបូងនៃដំណើរការដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបង្កើនការត្រៀមប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ” ។

ក្រុមហ៊ុន Dedicated Freight Corridors ត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿនក្នុងការកៀរគរធនធានពីផ្នែកមួយ នៃប្រទេសទៅតំបន់មួយទៀត ដោយសារពួកគេមានប្រតិបត្ដិការល្អប្រសើរ និងមានកម្លាំងពលកម្ម បើប្រៀបធៀបទៅនឹងផ្លូវដែកឥណ្ឌាបច្ចុប្បន្ន ។ ច្រករបៀងនេះបំពាក់ដោយបច្ចេកវិទ្យាទំនើបល្បឿនលឿន និងប្រព័ន្ធទំនាក់ទំនងចុងក្រោយបង្អស់ ។

ប្រទេសឥណ្ឌាបានបង្កើនធនធានរបស់ខ្លួន រយៈពេលពីរបីខែចុងក្រោយនេះ ដោយស្ថាប័នការពារជាតិជឿជាក់ថា ប្រទេសនេះបានត្រៀមខ្លួនល្អប្រសើរក្នុងការដោះស្រាយ រាល់ព្រឹត្តិការណ៍ដែលកើតឡើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC) បើប្រៀបធៀបទៅនឹងឆ្នាំមុន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឥណ្ឌា ត្រៀមទទួលប្រព័ន្ធការពារដែនអាកាស S-400 ពី រុស្ស៊ី មិនខ្វល់ប្រទេសកំពុងរងគ្រោះដោយកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម