Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស រកឃើញវិធីព្យាបាលកូវីដថ្មី ដែលអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយហានិភ័យ ឈឺធ្ងន់

បានផុស

នៅ

ថ្នាំផ្សំ បង្កើតអង់ទីគ័ររបស់ក្រុមហ៊ុន Regeneron Pharmaceuticals Inc អាចកាត់បន្ថយហានិភ័យនៃការស្លាប់បាន ២០ភាគរយក្នុងចំណោមអ្នកជំងឺកូវីដ ដែលមិនមានការឆ្លើយតបអង់ទីគ័រពីធម្មជាតិ។

US to buy more doses of Lilly's Covid-19 antibody therapy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ១០០នាក់ ដែលត្រូវបានផ្តល់ឲ្យថ្នាំ Casirivimab និង Imdevimab លាយបញ្ចូលគ្នារយៈពេល២៨ថ្ងៃ គេបានរកឃើញថា មានការស្លាប់តិចជាងមុន៦នាក់។ អ្នកជំងឺដែលទទួលថ្នាំផ្សំនេះ ក៏ចំណាយពេលព្យាបាលក្នុងមន្ទីរពេទ្យតិចជាងមុន៤ថ្ងៃ និងមិនសូវមានតម្រូវការបំពង់ខ្យល់អុកស៊ីសែនផងដែរ។

វិធីព្យាបាលដោយប្រើថ្នាំផ្សំនេះ ត្រូវបានអនុញ្ញាតរួចទៅហើយនៅសហរដ្ឋអាមេរិក សម្រាប់ការព្យាបាលអ្នកជំងឹកូវីដ-១៩ ដែលមានហានិភ័យក្នុងការវិវត្តទៅរោគសញ្ញាធ្ងន់ធ្ងរ។

WHO trial finds remdesivir has little effect on COVID-19 | Coronavirus  pandemic News | Al Jazeera

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Fiona Watt ប្រធានក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេស បាននិយាយថា “នេះគឺជាការរកឃើញដ៏សំខាន់បំផុត។ វាមានន័យថា អ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អាចត្រូវបានបែងចែកជាពីរក្រុម ដោយផ្អែកទៅលើថាតើពួកគេបានបង្កើតអង់ទីគ័រចំពោះវីរុសនេះដែរឬក៏អត់”។

What she said: Professor Fiona Watt on how to stay visible at work in your  fifties | Style | The Sunday Times

ការរកឃើញលើថ្នាំផ្សំរបស់ក្រុមហ៊ុន Regeneron បានកើតឡើង ស្របពេលចក្រភពអង់គ្លេស កំពុងប្រឹងប្រែងចាក់វ៉ាក់សាំងការពារប្រជាជនរបស់ខ្លួន ខណៈវីរុសបំប្លែងខ្លួនឥណ្ឌា កំពុងវាយលុកខ្លាំង។

ថ្នាំផ្សំរបស់ក្រុមហ៊ុន Regeneron បច្ចុប្បន្ន មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅចក្រភពអង់គ្លេសទេ ប៉ុន្តែក្រុមហ៊ុននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួននឹងដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងសហគមន៍អ៊ឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Japan Times

ចុចអាន៖ ពេទ្យ ធំក្រុងហូជីមិញ ដែល អាច ទទួល អ្នក ជំងឺ ៦ពាន់ ក្នុង មួយថ្ងៃ បិទ ដោយ សារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម