Connect with us

ព័ត៌មានអន្ដរជាតិ

ជួបទល់មុខគ្នាលើកដំបូង បៃដិន និង ពូទីន ព្រមព្រៀងលើរឿងសំខាន់ចំនួន៣

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងធ្វើកិច្ចចរចាស្តីពីការគ្រប់គ្រងអាវុធ បញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ជូនឯកអគ្គរដ្ឋទូតរៀងៗខ្លួនទៅកាន់មុខតំណែងរបស់ពួកគេវិញ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

Biden, Putin Conclude Geneva Summit | Voice of America - English

កិច្ចពិភាក្សាកាលពីថ្ងៃពុធ គឺជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងកាលពីខែមករា និងមានរយៈពេលច្រើនម៉ោង។

បន្ទាប់ពីកិច្ចប្រជុំកំពូល លោកពូទីន និយាយថា “គ្មានការនិយាយគ្នាតឹងសរសៃ.កអ្វីទេ អំឡុងជំនួបនេះ ខណៈលោក បៃដិន បានចាត់ទុកកិច្ចពិភាក្សានេះថា “វិជ្ជមាន” ហើយមេដឹកនាំទាំង២​ បានធ្វើសន្និសីទកាសែត ដាច់ដោយឡែកពីគ្នា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោកពូទីនបានទទួលស្គាល់ថា លោកបៃដិន បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយខ្លួន រួមទាំងជោគវាសនារបស់មេដឹកនាំប្រឆាំងដែលជាប់ពន្ធនាគារលោក Alexey Navalny និងការធ្វើដាក់អ្នកតវ៉ានៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន បានបង្វែរសំណួរ ហើយផ្ទុយទៅវិញបាន ព្យាយាមផ្តោតលើភាពចលាចលនៅសហរដ្ឋអាមេរិកវិញ ដោយលើកឡើងអំពីចលនាតវ៉ា Black Lives Matter និងការវាយលុកអគារកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

Biden And Putin Shake Hands As Soon As The Geneva Summit Begins In  Switzerland | Jnews

លោកពូទីនក៏បាននិយាយផងដែរថា ទីក្រុងមូស្គូនិង វ៉ាស៊ីនតោន នឹងចាប់ផ្តើមពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចទៅរួចចំពោះសន្ធិសញ្ញាត្រួតពិនិត្យអាវុធ New START បន្ទាប់ពីសន្ធិសញ្ញានេះផុតកំណត់នៅឆ្នាំ ២០២៦។

លោកពូទីននិយាយទៀតថា ប្រទេសរុស្ស៊ីបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់សហរដ្ឋអាមេរិក ស្តីពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើម ការពិគ្រោះយោបល់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មហាអំណាចទាំងពីរ អាមេរិក និងរុស្ស៊ី នៅតែដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រការពារសន្តិសុខ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៦ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៧ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម