Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden សុំទោស បន្ទាប់ពីផ្ទុះកំហឹងមួយប្រាវជាមួយអ្នកកាសែត (មានវីដេអូ)

បានផុស

នៅ

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការសោកស្តាយ ចំពោះការដែលលោកទ្រាំមិនបាន នៅពេលអ្នកឆ្លើយឆ្លងព័ត៌មាន CNN របស់សេតវិមាន លោកស្រី Kaitlan Collins បានចាក់សួរលោក ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង ហ្សឺណែវ។

Joe Biden apologises after losing his temper with reporter at Geneva summit

មុនពេលឡើងយន្តហោះ Air Force One សម្រាប់ការហោះហើរវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញ លោកបានប្រាប់ក្រុមអ្នកកាសែតថា “ខ្ញុំបានជំពាក់ពាក្យសុំទោស ដល់អ្នកសួរសំណួរចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមិនគួរជាបុរសមានចិត្តបែបនេះទេ”។

លោកបានបន្តថា “ដើម្បីក្លាយជាអ្នកយកព័ត៌មានល្អ អ្នកត្រូវតែមានភាពអវិជ្ជមាន អ្នកត្រូវតែមានទស្សនៈអវិជ្ជមានលើជីវិត។ វាហាក់ដូចជាខ្ញុំដែរ អ្នកមិនដែលសួរសំណួរវិជ្ជមានទេ”។

Watch: Joe Biden loses his cool again as he snaps at reporter after Putin  summit

ការសុំទោសរបស់លោក Biden បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកជះកំហឹងដាក់លោកស្រី Collins នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយលោក Putin។

លោកស្រី Collins បានស្រែកដាក់លោក Biden នៅពេលលោកចាកចេញពីសន្និសីទកាសែតថា “ហេតុអ្វីបានជាអ្នកមានទំនុកចិត្តថា គាត់នឹងផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ លោកប្រធានាធិបតី?”។

What the hell?': Biden snaps over reporter's Putin question

លោក Biden បានងាកឆ្លើយតបទៅ Collins ដោយលើកម្រាមដៃ ហើយថា “ខ្ញុំមិនមានទំនុកចិត្តថា គាត់នឹងផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ទេ! what the hell! តើខ្ញុំនិយាយថា ខ្ញុំមានទំនុកចិត្តនៅពេលណា?”។

លោក Biden បន្ដថា “និយាយឲ្យត្រង់។ ខ្ញុំបាននិយាយថា អ្វីដែលនឹងផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ គឺប្រសិនបើពិភពលោកទាំងមូលមានប្រតិកម្មចំពោះពួកគេ ហើយបន្ថយជំហររបស់ពួកគេនៅក្នុងពិភពលោក។ ខ្ញុំមិនមានទំនុកចិត្តលើអ្វីទាំងអស់។ ខ្ញុំកំពុងនិយាយការពិត”។

Biden-Putin summit highlights: 'I did what I came to do,' Biden said - ABC  News

លោកស្រី Collins បានសួរប្រធានាធិបតីជាថ្មីម្តងទៀតអំពីបញ្ហានេះ ដោយនិយាយថា លោក Putin បានបដិសេធទទួលស្គាល់ការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតនិងការរំលោភបំពានសិទ្ធិមនុស្សដែលមិនសមហេតុផលក្នុងកំឡុងពេល ជំនួបមួយទល់នឹងមួយជាមួយលោក Biden។ ដូច្នេះតើនេះ អាចជាកិច្ចប្រជុំប្រកបដោយលក្ខណៈស្ថាបនាក្នុងនាមជាប្រធានាធិបតីយ៉ាងដូចម្តេច?។

មុនពេលដើរចេញ លោក Biden បានឆ្លើយថា “ប្រសិនបើអ្នកមិនយល់រឿងនេះទេ អ្នកកំពុងធ្វើការងារខុសហើយ”៕

វីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ 9News

ចុចអាន៖ លោក បៃដិន ព្រមាន វាយ បក បើ រុស្ស៊ី បន្ត វាយប្រហារ អ៉ីនធឺណេតទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម