កូវីដ​ផ្តាច់​ជីវិត​មនុស្ស​ក្នុង​លោក​ឡើង​ដល់​៤លាន​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូវីដ​ផ្តាច់​ជីវិត​មនុស្ស​ក្នុង​លោក​ឡើង​ដល់​៤លាន​នាក់

បានផុស

នៅ

ករណីមរណភាព​ពាក់​ព័ន្ធ​នឹង​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​កូវីដ-១៩​បាន​កើន​​ឡើង​ដល់​៤​លាន​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧​ ខែ​មិថុនា ម្សិល​មិញ។ នេះ​បើ​យោង​តាម​ការ​​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ខណៈ​ប្រទេស​ជា​ច្រើន​កំពុង​​ប្រឹង​ប្រែង​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ដើម្បី​ទប់​ស្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ចំនួន​នៃ​ករណី​ឆ្លង និង​មរណភាព​ថ្មី​បាន​ថយ​ចុះ​ក្នុង​បណ្តា​ប្រទេស​ដូច​ជា សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ក៏​មាន​ប្រទេស​ជា​ច្រើន​កំពុង​ខ្វះ​​​វ៉ាក់សាំង​ចាក់​ដល់​ប្រជា​ជន​របស់​ខ្លួន ស្រប​ពេល​​​វីរុស​បំប្លែង​ខ្លួន​ Delta បាន​កំពុង​រាត​ត្បាត​ខ្លាំង​ទូទាំង​ពិភព​លោក។

យោង​តាម​ការ​វិភាគ​របស់ Reuters លើក​ឡើង​ថា វាមាន​រយៈ​ពេល​ជាង​១​ឆ្នាំ​សម្រាប់​ចំនួន​​​អ្នក​ស្លាប់​​ដោយ​កូវីដ-១៩​​ឡើង​ដល់​២​លាន​នាក់ ប៉ុន្តែ​សម្រាប់​​ការ​​ស្លាប់​២​លាន​នាក់​ទៀត​មាន​រយៈ​ពេល​ត្រឹម​តែ​១៦៦​ថ្ងៃ​ប៉ុណ្ណោះ។

ប្រទេស​ឈាន​មុខ​គេ​ទាំង​៥​ដែល​មាន​មរណភាព​ច្រើន​បំផុត​ក្នុង​ពិភព​លោក​គឺ សហរដ្ឋ​អាមេរិក ប្រេស៊ីល ឥណ្ឌា រុស្ស៊ី​ និង​ម៉ិកស៊ិក ដែល​មាន​ប្រហែល​ជា​៥០​%​នៃ​ចំនួន​អ្នក​ស្លាប់​​​​ទូទាំង​​ពិភព​លោក ខណៈ​ប្រទេស​បេរ៉ូ ហុងគ្រី​ បូស្នី សាធារណៈ​រដ្ឋ​ឆែក និង​ហ្គីប្រាលតា​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ​បំផុត​ បើ​គិត​ជា​ចំនួន​ប្រជា​ជន។

តាម​ការ​វិភាគ​របស់ Reuters បង្ហាញ​ថា ប្រទេស​នៅ​អាមេរិក​ឡាទីន​កំពុង​ប្រឈម​នឹង​​ការ​រាត​ត្បាត​អាក្រក់​បំផុត​ចាប់​តាំង​ពី​ខែ​មីនា​មក ដែល​មាន​​៤៣​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​១០០​នាក់​​នៅ​ក្នុង​ពិភព​លោក​គឺ​​នៅ​តំបន់​អាមេរិក​ឡាទីន។

ប្រទេស​លំដាប់​កំពូល​៩​ដែល​រាយ​ការណ៍​ពី​ការ​ស្លាប់​ច្រើន​ជាង​គេ​បំផុត​គិត​តាម​​តាម​ចំនួន​​ប្រជា​ជន​កាល​ពី​សប្តាហ៍​មុន​ក៏​នៅ​អាមេរិក​ឡាទីន​ដែរ។

មន្ទីរពេទ្យ​នៅបូលីវី ស៊ីលី និង​អ៊ុយរ៉ូហ្គាយកំពុង​មាន​អ្នក​ជំងឺ​កូវីដ-១៩​ច្រើន​បំផុត​​ដែល​មាន​អាយុ​ចន្លោះ ២៥​ទៅ​៤០​ឆ្នាំ ដែល​និន្នការ​នេះ​បង្ហាញ​ពី​អ្នក​អ្នក​ជំងឺវ័យ​ក្មេង​ចេះ​តែ​បន្ត​កើត​មាន។

នៅ​ទី​ក្រុង សៅប៉ូឡូ ប្រទេស​ប្រេស៊ីល​ ៨០%​នៃ​សាល​សង្គ្រោះ​បន្ទាន់ (ICU)គឺ​ជា​អ្នក​ជំងឺ​កូវីដ-១៩។

មរណភាព​ដែល​កំពុង​កើន​ឡើង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សមត្ថភាព​​​បូជា​សព​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ទី​បញ្ចុះ​សព​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​បង្ខំ​ពង្រីក​ទី​តាំង​បន្ថែម។

ឥណ្ឌា និង​ប្រេស៊ីល​ជា​ប្រទេស​ដែល​កំពុង​រាយការណ៍​ពី​ការ​ស្លាប់​ច្រើន​បំផុត​ប្រចាំ​​ថ្ងៃ​។ តាម​ការ​វិភាគ​បង្ហាញ​ថា ឥណ្ឌា​មាន​អ្នក​ស្លាប់​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​៣​នាក់​ទូទាំង​ពិភព​លោក​ជា​រៀង​រាល់​ថ្ងៃ។

ក្រុមអ្នក​ជំនាញ​សុខភាព​ជឿ​ថា តួលេខ​ស្លាប់​ផ្លូវ​ការ​មិន​ត្រូវ​បាន​​រាប់​បញ្ចូល​​គ្រប់ទាំង​​អស់​ទូទាំង​ពិភព​លោក​ទេ ខណៈ​អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពី​ខែ​មុន​បាន​ប៉ាន់​ស្មាន​ពី​តួលេខ​អ្នក​ស្លាប់​ខ្ពស់​ជាង​បច្ចុប្បន្ន​ច្រើន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៥ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៧ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៨ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services