កិច្ចប្រជុំរវាងលោក ស៊ី ជីនពីង និង ចូ បៃដិន អាចកើតឡើងនៅប៉ុន្មានខែទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំរវាងលោក ស៊ី ជីនពីង និង ចូ បៃដិន អាចកើតឡើងនៅប៉ុន្មានខែទៀត

បានផុស

នៅ

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទំនងជានឹងធ្វើឡើងនៅក្នុងខែតុលា នៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវបានគេសួរថាតើ ជំនួបកំពូលបែបនេះនឹងលេចចេញជារូបភាពឬអត់ បន្ទាប់ពីលោក បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ជាប្រធានាធិបតីនៅអឺរ៉ុបកាលពីថ្ងៃពុធ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បាននិយាយតាមទូរស័ព្ទយ៉ាងខ្លីថា “លោក បៃដិន នឹងស្វែងរកឱកាសឆ្ពោះទៅរកកិច្ចប្រជុំជាមួយលោកប្រធានាធិបតី ស៊ី” ។

លោក Sullivan បាននិយាយថា “ប៉ុន្តែនៅពេលនេះចំពោះជំនួបកំពូលរវាងលោក បៃដិន និងលោក ស៊ី យើងមិនមានផែនការជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែខ្ញុំនឹងកត់សម្គាល់ថា មេដឹកនាំទាំងពីរទំនងជានឹងជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសអ៊ីតាលី នាក្នុងខែតុលា” ។

ការឆ្លើយឆ្លងកម្រិតខ្ពស់ថ្មីបំផុតរវាងទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនបានកើតឡើង មុនពេលកិច្ចប្រជុំកំពូល G7 នៅពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បាននិយាយតាមទូរស័ព្ទជាមួយប្រធានកិច្ចការបរទេសចិន លោក Yang Jiechi ដែលជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស ។

ចំណែកពាក់ព័ន្ធនឹងកិច្ចប្រជុំ G7 លោក Sullivan បាននិយាយថា ផ្នែកសំខាន់នៃវឌ្ឍនភាពចេញពីកិច្ចប្រជុំ G7 នៅសប្តាហ៍នេះគឺ ផ្ដោតលើការបង្រួបបង្រួមក្នុងចំណោមប្រទេសដែលមានគំនិតដូចគ្នា ក្នុងចំណោមប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក ក៏ដូចជាផ្ដោតលើប្រទេសចិន ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei

ចុចអាន ៖ លោក Biden សុំទោស បន្ទាប់ពីផ្ទុះកំហឹងមួយប្រាវជាមួយអ្នកកាសែត (មានវីដេអូ)

ចុចអាន ៖ លោក​ ចូ​ បៃដិន​ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ក្នុង​ដៃ​សាមញ្ញ​ ​ព្រោះ​លោក​មិនដូច ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services