Connect with us

ព័ត៌មានអន្ដរជាតិ

ចប់កិច្ចប្រជុំថ្ងៃមុន លោក បៃដិន ជូនអំណោយ២ ដល់លោក ពូទីន

បានផុស

នៅ

​​​​​​​​​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាលើកដំបូងបន្ទាប់ពីចូលកាន់តំណែងនៅសេតវិមាន។

ជាការបញ្ជាក់អំពីជំនួបកំពូលថ្នាក់ប្រធានាធិបតីលើកដំបូងរបស់លោកជាមួយលោក ពូទីន នៃប្រទេសរុស្ស៊ី, លោក បៃដិន បានជូនអំណោយ វ៉ែនតាខ្មៅ និងរូបចម្លាក់គោព្រៃអាមេរិក ធ្វើពីគ្រីស្តាល់ ដែលផលិតដោយក្រុមហ៊ុនកញ្ចក់ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

វ៉ែនតាដែលលោក បៃដិន ជូនដល់លោក ពូទីន គឺជាវ៉ែនតាដែលត្រូវបានរចនាឡើងសម្រាប់អ្នកបើកយន្តហោះចម្បាំងដោយក្រុមហ៊ុន Randolph USA មានមូលដ្ឋានក្នុងរដ្ឋ Massachusetts។ ចំណែកឯរូបចម្លាក់គោព្រៃគ្រីស្តាល់ គឺត្រូវបានផលិតដោយក្រុមហ៊ុន Steuben Glass។

វ៉ែនតាខ្មៅនេះ គឺជា Style ប្រចាំខ្លួនរបស់លោក បៃដិន ដែលតែងតែត្រូវបានគេឃើញពាក់។ ក្នុងដំណើរចេញក្រៅប្រទេសលើកដំបូងរបស់ខ្លួនចាប់តាំងពីចូលសេតវិមានក្នុងខែមករា លោក ចូ បៃដិន ត្រូវបានគេឃើញពាក់វ៉ែនតានេះ ឡើងយន្តហោះ Air Force One នៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងសូម្បីតែពេលជួបជាមួយម្ចាស់ក្សត្រី Elizabeth ទី២របស់ចក្រភពអង់គ្លេស ក៏ដោយ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី១៦ខែមិថុនា។

មេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាអស់រយៈពេលជិត៤ម៉ោង។ នៅក្នុងសញ្ញាវិជ្ជមាន លោក ពូទីន និងលោក បៃដិន បានព្រមព្រៀង បញ្ជូនឯកអគ្គរដ្ឋទូតរៀងៗខ្លួន ឲ្យចូលកាន់តំណែងរបស់ពួកគេវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ លោក បៃដិន និយាយថា គោលបំណងនៃជំនួបកំពូលនេះ គឺធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Republic

ចុចអាន៖ ជួបទល់មុខគ្នាលើកដំបូង បៃដិន និង ពូទីន ព្រមព្រៀងលើរឿងសំខាន់ចំនួន៣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម