Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ នៅតែដាក់កំហិតអ្នកចូលប្រទេស ទោះចាក់វ៉ាក់សាំងពេញ ២ ដូសក៏ដោយ

បានផុស

នៅ

អាជ្ញាធរសុខាភិបាលឡាវបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សគ្រប់រូបដែលចូលក្នុងប្រទេសឡាវ ត្រូវតែអនុវត្តតាមវិធានការការពារ និងត្រួតពិនិត្យតាមស្ដង់ដានៃជំងឺកូវីដ ១៩ ទោះបីពួកគេទទួលការចាក់វ៉ាក់សាំងពេញ ២ ដូសក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្តីលោក Phonepaseuth Ounaphome ជាអគ្គនាយកនៃនាយកដ្ឋានអនាម័យ និងលើកកម្ពស់សុខភាពនៅក្រោមក្រសួងសុខាភិបាលប្រទេសឡាវ សារព័ត៌មានក្នុងស្រុក Vientiane Times នៅថ្ងៃសុក្រនេះបាននិយាយថា អ្នកដំណើរដែលចាក់វ៉ាក់សាំងហើយក៏ដោយ ក៏នៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅពេលមកដល់ប្រទេសឡាវ ។

លោក Phonepaseuth បាននិយាយថា “យើងមិនបានដាក់ចេញនូវគោលនយោបាយពិសេសណាមួយ ដើម្បីកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កនោះទេ ខណៈលោកក៏បានស្នើឲ្យអង្គការសុខភាពពិភពលោក (WHO) នៅប្រទេសឡាវ ផ្តល់ការណែនាំនៅក្នុងបញ្ហានេះផងដែរ” ។

តាមច្បាប់ទាំងនេះ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស និងផ្លូវគោករវាងរដ្ឋធានីឡាវវៀងច័ន្ទ និងតាមបណ្តាខេត្តនានា ត្រូវបានអនុញ្ញាតសម្រាប់តែអ្នកដែលចាក់វ៉ាក់សាំងចំនួន ២ ដូសយ៉ាងតិចមួយខែមុនពេលធ្វើដំណើរ ខណៈបុគ្គលទាំងនេះក៏នឹងមិនចាំបាច់ចំណាយពេលធ្វើចត្តាឡីស័ក ១៤ ថ្ងៃដែរ ។

លោក Phonepaseuth បញ្ជាក់ទៀតថា ការប្រើប្រាស់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន បន្ទាប់ពីការបិទខ្ទប់ប្រទេសត្រូវបានដកចេញ ហើយការធ្វើដំណើរ និងសកម្មភាពផ្សេងទៀត អាចតម្រូវឲ្យមានការបង្ហាញកាតចាក់វ៉ាក់សាំង ដើម្បីទទួលបានការយល់ព្រម ។

បច្ចុប្បន្ន អាជ្ញាធរឡាវក៏កំពុងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ ដោយសង្ឃឹមថាអាចចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន ៥០ ភាគរយនៅចុងឆ្នាំ ២០២១ នេះ ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសឡាវមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,០៤៧ ករណី និងមានអ្នកស្លាប់ ៣ នាក់ ខណៈមានអ្នកជាសះស្បើយ ១,៩៣១ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ស្ងាត់ៗ ឡាវ ត្រៀមចាក់វ៉ាក់សាំង Pfizer មួយទៀតដល់មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម