Connect with us

ព័ត៌មានអន្ដរជាតិ

រលក​កូវីដ​ទី​២មិន​ចប់​ផង​ អ្នក​ជំនាញ​ជំរុញ​រដ្ឋ​អ្នក​មាន​ឥណ្ឌា​ត្រៀមខ្លួនរលកទី៣

បានផុស

នៅ

អ្នក​ជំនាញ​សុខភាព​​​នៅ​ក្នុង​​រដ្ឋ​អ្នក​មាន​​របស់​ប្រទេស​ឥណ្ឌា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ​នឹង​រលក​​​កូវីដ-១៩​​លើក​ទី​៣​ បន្ទាប់​ពី​ការ​បន្ធូរ​បន្ថយ​រលក​ទី​​២​​​មិនទាន់​​ដល់​មួយ​ខែ​ផង។

រដ្ឋ​ដែល​មាន​ប្រជា​ជន​ច្រើន​បំផុត​លំដាប់​លេខ​២​របស់​ឥណ្ឌា​គឺ Maharashtra ​បាន​បញ្ចប់​បំរាម​គោចរ​ជា​ច្រើន​ក្នុង​សប្តាហ៍​នេះ​តាម​ទី​ក្រុង​​នានា​របស់​ខ្លួន​មាន​ដូច​ជា ទី​ក្រុង​សេដ្ឋកិច្ច ម៉ុមប៉ៃ បាន​បើកផ្សារ​ទំនើប​ឡើង​វិញ រោងកុន និង​កន្លែង​ហាត់​ប្រាណ​បើក​ដោយ​​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​៥០​%​នៃ​ចំនួន​ផ្ទុក និង​កន្លែង​ធ្វើ​ការ​ឲ្យ​បុគ្គលិក​ចូល​ធ្វើ​ដោយ​សេរី។

អ្នក​ជំងឺ​កូវីដ-១៩​ឥណ្ឌា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក​​ក្រុម​ការងារ​កូវីដ​ថ្នាក់​រដ្ឋ និង​ជា​នាយក​មន្ទីរ​ពេទ្យ Fortis Hospitals Mumbai លោក Rahul Pandit មាន​ប្រសាសន៍​ថា ៖«យើង​គួរ​មាន​ផែន​ការ​ឲ្យ​ច្បាស់​លាស់ និង​​​ត្រៀម​ខ្លួន​ឲ្យបាន​រួច​ជា​ស្រេច​សម្រាប់​ពីរ​បី​សប្តាហ៍​ខាង​មុខ នៅ​ពេលណា​ក៏​ដោយ​ឲ្យ​តែ​រលក​កូវីដផ្ទុះ​ឡើង​សា​ថ្មី»។

លោក​ថា ៖«កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ដើម្បីពន្យា​ពេល​​នៃ​ការ​ផ្ទុះ​ឡើង​វិញ​​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន និង​រឹត​តែ​ព្យាយាម​ខ្លាំង​ឡើង»។

តាម​ការស្ទង់​មតិ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters មួយ​​អំពី​អ្នក​ជំនាញ​សុខភាព​បាន​បង្ហាញ​ថា រលក​ទី​៣​នៃ​​កូវីដ-១៩​ទំនង​ជា​អាច​​វាយ​ប្រហារ​​​ឥណ្ឌា​ជា​ថ្មី​នៅ​ត្រឹម​ខែ​តុលា ហើយ​បើ​ទោះ​ជា​វា​នឹង​ត្រូវ​បាន​គ្រប់​គ្រង​ប្រសើរជាង​ការ​ផ្ទុះ​ចុង​ក្រោយ ក៏កូវីដ​នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​យ៉ាង​ហោច​ណាស់​​​មួយ​ឆ្នាំ​ទៀត។

ប្រជា​ជន​ឥណ្ឌា​រង់​ចាំ​ចាក់​វ៉ាក់សាំង

តាម​រូប​ភាព​ការ​ផ្សាយ​របស់សារព័ត៌មាន​បង្ហាញ​ពី​មនុស្ស​ច្រើន​កុះករ​នៅ​​តាម​ផ្សារ និង​ដង​វិថី​នានា​​ដែល​គ្មាន​រក្សា​គម្លាត​សង្គម​​ឡើយ។​ ​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ ឥណ្ឌា​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន ៦២​៤៨០​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ និង​​ករណី​ស្លាប់​​​១៥៨៧​នាក់​ដែល​ជា​ចំនួន​មរណភាព​ទាប​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ។

ប៉ុន្តែ​ប្រទេសឥណ្ឌា​​រួម​ជា​មួយ​ប្រេស៊ីល​ជា​ប្រទេស​​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេចក្តី​រាយការណ៍​​ពី​ករណី​ស្លាប់​ប្រចាំ​ថ្ងៃ​​ខ្ពស់​បំផុត​គិត​ជា​មធ្យម​​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​។

នៅ​រដ្ឋ Maharashtra ដែល​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៩៨៣០​នាក់​ក្នុង​រយៈ​ពេល​២៤​​ម៉ោង​ចុង​ក្រោយ មាន​អ្នក​ឆ្លង​សរុប​ស្មើ​នឹង​១ភាគ​៥​នៃ​ចំនួនឆ្លង​​សរុបរបស់​ឥណ្ឌា​​២៩.៧៦លាននាក់​ និង​ចំនួន​អ្នក​​ស្លាប់​ជាង ១១៦០០០​នាក់។

ហ្វូង​មនុស្ស​ច្រើន និង​ចរាចរណ៍​​​កក​កុញ​​នៅ​តាម​ដង​​ផ្លូវ​​​ក្នុង​ទី​ក្រុង​​​នានា​​រាប់​ចាប់​ទី​ក្រុង​ញូវដេលីដល់​ Bengaluru ទោះ​ជា​អ្នក​ជំនាញបាន​ព្រមាន​ថា ការ​ប្រកួត​ប្រជែង​សកម្មភាព​អាជីវកម្ម​អាច​ប៉ះ​ពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចាក់​វ៉ាក់សាំង។

ប្រជា​ជន​ឥណ្ឌា​រង់​ចាំ​ចាក់​វ៉ាក់សាំង

លោក Harsh Mahajan ​ប្រធាន​អង្គភាព Nathealth ​ជា​ក្រុម​ផ្តល់​សេវាកម្ម​សុខភាព​ឯកជន​បាន​លើក​ឡើង​ថា ៖«​រដ្ឋាភិបាលនៅ​ផ្នែក​ខ្លះ​គួរ​តែ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ឈាន​ដល់​គោល​ដៅ​ចាក់​១០​លាន​ដូស​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​ផ្សព្វ​ផ្សាយ​ពី​គុណ​សម្បត្តិ​នៃ​ការ​ចាក់​វ៉ាក់សាំងឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​​ប្រជា​ជន​ដែល​ស្ទាក់​ស្ទើរទៅ​ចាក់​វ៉ាក់សាំង»។

ទោះ​បី​ជា​ឥណ្ឌា​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ក៏​ប្រទេស​នេះ​ទើប​តែ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ជាង​​៥%​នៃ​ប្រជា​ជន​​ដែល​ត្រូវ​ចាក់​ទាំង​អស់​៩៥០​លាន​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម