ព័ត៌មានអន្ដរជាតិ
UN អំពាវនាវដ៏កម្រមួយឲ្យបញ្ឈប់ការលក់អាវុធឲ្យមីយ៉ាន់ម៉ា
អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីអំពាវនាវដ៏កម្រមួយឲ្យបញ្ឈប់ការលក់អាវុធទៅឲ្យប្រទេសមីយ៉ាន់ម៉ាដែលជាការឆ្លើយតបទៅនឹងរដ្ឋប្រហារយោធានៅឆ្នាំនេះ។
មហាសន្និបាតបានអនុម័តដំណោះស្រាយមួយដោយថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសកាលពីខែកុម្ភៈ។
អង្គការសហប្រជាជនក៏បានអំពាវនាវឲ្យដោះលែងអ្នកនយោបាយជាប់ឃុំមានដូចជាមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ជាដើម និងបញ្ឈប់ហិង្សាលើអ្នកតវ៉ាដោយសន្តិវិធី។
ប្រេសិតពិសេសរបស់ UN ប្រចាំនៅមីយ៉ាន់ម៉ា លោក Christine Schraner Burgener បានប្រាប់មហាសន្និបាតថា ៖«ហានិភ័យនៃសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំមានពិតប្រាកដ។ ពេលនេះគឺសំខាន់ណាស់។ ឱកាសដើម្បីបញ្ច្រាសរបស់របបយោធាគ្រប់គ្រងអំណាចកំពុងចង្អៀត»។
ការអំពាវនាវនេះត្រូវបានគាំទ្រដោយប្រទេសចំនួន១១៩ ប៉ុន្តែមានតែប្រទេសបេឡារុស្សមួយគត់បានបោះឆ្នោតប្រឆាំង។ ប្រទេស៣៦ផ្សេងទៀតបានជំទាស់ក្នុងនោះមាន រុស្ស៊ី និងចិន ផងដែរ ដែលប្រទេសទាំងពីរនេះជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំដល់ប្រទេសមីយ៉ាន់ម៉ា។
ក្រុមប្រទេសដែលជំទាស់បាននិយាយថា វិបត្តិគឺជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ខណៈប្រទេសផ្សេងទៀតនិយាយថា ដំណោះស្រាយមិនបានជួយទប់ស្កាត់ការបង្ក្រាបដ៏ឃោឃៅបណ្តាលឲ្យមនុស្សស្លាប់លើប្រជាជនមូស្លីមរ៉ូហ៊ីយ៉ាឡើយក្នុងរយៈពេល៤ឆ្នាំកន្លងទៅ ដែលបង្ខំឲ្យមនុស្សជិត១លាននាក់បានភៀសខ្លួនចេញពីប្រទេស។
អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ លោក Olof Skoog បានលើកឡើងថា ដំណោះស្រាយប្រតិភូកម្មរបបយោធាមីយ៉ាន់ម៉ា ការថ្កោលទោសពីហិង្សា បំពានលើពលរដ្ឋខ្លួនឯង និងបង្ហាញពីភាពឯកោរបស់ខ្លួនស្ថិតនៅក្នុងការតាមដានរបស់ពិភពលោក»។
ប៉ុន្តែអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជន លោក Kyaw Moe Tun ដែលតំណាងឲ្យរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ប្រទេសបាននិយាយថា លោកខកចិត្តនឹងការចំណាយពេលយូរដើម្បីឲ្យមហាសន្និបាតអនុម័តនូវអ្វីដែលលោកហៅថា ដំណោះស្រាយស្រោចទឹក។
តាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ារហូតដល់ពេលនេះសម្លាប់មនុស្សជាង៨៦០នាក់ និងឃុំខ្លួនមនុស្សជាង៥ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង