ថ្ងៃខួបកំណើតលោកស្រី ស៊ូជី បាតុករនាំគ្នាសៀតផ្កាក្នុងសក់ និងត្រចៀក ធ្វើនំខេកដើរតវ៉ាតាមផ្លូវ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថ្ងៃខួបកំណើតលោកស្រី ស៊ូជី បាតុករនាំគ្នាសៀតផ្កាក្នុងសក់ និងត្រចៀក ធ្វើនំខេកដើរតវ៉ាតាមផ្លូវ

បានផុស

នៅ

ក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានសៀតផ្កានៅក្នុងសក់របស់ពួកគេកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបកំណើតរបស់មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី ដែលនៅតែស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ហើយគ្រោងនឹងប្រឈមមុខនឹងតុលាការម្តងទៀតនៅសប្តាហ៍ក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាដែលសៀតចូលទៅក្នុងសក់នេះ ក៏មានរូបហត្ថលេខារបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈានចូលអាយុ ៧៦ ឆ្នាំកាលពីថ្ងៃសៅរ៍ ។

មនុស្សជាច្រើនក៏បានម៉ូលម៉ូដសក់ជារូបផ្កា ហើយបង្ហោះរូបភាពចូលក្នុងបណ្តាញសង្គមពាសពេញប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ ។

ក្នុងចំណោមនោះ ក៏មានបវរកញ្ញាចក្រវាលមីយ៉ាន់ម៉ាគឺនាង Thuzar Wint Lwin ផងដែរដែលពាក់ផ្កាក្រហមនៅក្នុងសក់ ហើយសរសេរថា “សូមឲ្យមេដឹកនាំរបស់យើងមានសុខភាពល្អ” ។

ទន្ទឹមនោះ នៅភាគខាងជើងទីក្រុងយ៉ាំងហ្គោន ក្រុមបាតុករបានដាក់ផ្ទាំងរូបភាពលើបង្គោលភ្លើងដែលជូនពរលោកស្រី អ៊ុងសាន ស៊ូជី ក្នុងថ្ងៃខួបកំណើត និងបង្ហាញពីសាមគ្គីភាពជាដើម ។ សញ្ញានោះបានសរសេរថា “រីករាយថ្ងៃកំណើតអ្នកម្ដាយ ស៊ូជី ។ យើងនៅពីក្រោយអ្នក” ។

ចំណែកអ្នកខ្លះទៀត បានដើរក្បួនជាមួយឆ័ត្រខ្មៅ និងបដាដែលសរសេរថា “សេរីភាពពីការភ័យខ្លាច” អមជាមួយរូបភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ។

រីឯនៅតំបន់ព្រំដែននៃរដ្ឋការ៉ែន ទាហានឧទ្ទាមមួយចំនួនត្រូវបានគេថតរូបជាមួយការកាន់កាំភ្លើង និងបាច់ផ្កាពណ៌លឿង ពណ៌ស និងពណ៌ស្វាយ ខណៈអ្នកខ្លះទៀតសៀតផ្កានៅត្រចៀករបស់ពួកគេ ។

បន្ថែមពីនេះ ក្រុមបាតុករនៅភាគអាគ្នេយ៍នៃទីក្រុង Dawei បានធ្វើនំខួបកំណើតពណ៌ផ្កាឈូកដ៏ធំមួយ ហើយដើរកាន់ដើម្បីបង្ហាញពីការតវ៉ាតាមដងផ្លូវរបស់ពួកគេ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែលបានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការប៉ះទង្គិចគ្នាជាថ្មីរវាងយោធា និងក្រុមឧទ្ទាមជនជាតិភាគតិចនៅតាមតំបន់ព្រំដែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ធ្ងន់ធ្ងរហើយ! មីយ៉ាន់ម៉ា រកឃើញកូវីដបំប្លែងខ្លួន ២ ប្រភេទ ខណៈប្រព័ន្ធថែទាំសុខភាពកំពុងរងគ្រោះ ដោយសាររដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ស្រស់ស្អាត​ណាស់​! បវរកញ្ញា​កម្ពុជា ភុំ សោ​ភ័ណ្ឌ គ្រង​សំលៀក​បំពាក់​បែបនេះ​ក្នុង​វគ្គ​មួយ​នៅ​ឆាក​Miss World

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ពេជ្រ សោភា ប្រតិកម្ម​នឹង​សម្តី​បុរស​ម្នាក់​ មើល​ងាយ​តម្លៃ​ស្ត្រី​ខ្មែរ​ ដែល​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ជុំ លី​ណូ ៖ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រ​ជា​ពលរដ្ឋ​អស់​ក្ដី​បារម្ភ​ទៀតហើយ ​ពេល​មាន​ផ្លូវ​វាង​សម្រាប់​ធ្វើដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services