Connect with us

ព័ត៌មានអន្ដរជាតិ

មេ​រដ្ឋ​ប្រហារ​មីយ៉ាន់ម៉ា​ទៅ​ដល់​ប្រទេស​ដែល​ផ្គត់​ផ្គង់​អាវុធ​ធំរបស់ខ្លួន

បានផុស

នៅ

មេ​ដឹក​នាំរបប​​យោធា​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ ខែ​មិថុនា ​បាន​ទៅ​ដល់​ទី​ក្រុងមូស្គូ ប្រទេស​រុស្ស៊ី​ហើយ​ដើម្បី​​ចូល​រួម​សន្និសីទ​សន្តិសុខ​មួយ​ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ទីពីរ​​ បន្ទាប់​ពី​លោក​បាន​ក្តោប​យក​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ បន្ទាប់​ពី​របប​យោធា​​បាន​ផ្តួល​រំលំ​មេ​ដឹក​នាំ​ស៊ីវិល​លោកស្រី អ៊ុងសាន ស៊ូជី និង​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​កាល​ពីខែ​កុម្ភៈ។

ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​លោក Min Aung Hlaing បាន​ចាក់​ចេញ​ពី​រដ្ឋធានី Naypyidaw នៅ​ថ្ងៃ​​អាទិត្យ​ក្នុង​ជើង​ហោះ​ហើរ​ពិសេស​មួយ​ដើម្បី​ទៅ​ចូល​រួមសន្និសីទ​ក្រុង​​មូស្គូ​ស្តីពី សន្តិសុខ​អន្តរជាតិ។

លោក​ឧត្តម​សេនីយ៍ Min Aung Hlaing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​ទូរស្សន៍​រដ្ឋ​ថា លោក​ទៅ​ចូល​រួម​នេះ​តាម​ការ​អញ្ជើញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ហើយ​ពេល​ទៅ​ដល់​លោក​ទទួលបាន​ការ​​ស្វាគមន៍​ពី​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​នៅ​ព្រលាន​យន្តហោះ។​

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​លំអិត​ពី​រយៈ​ពេល​ដែល​លោក​ស្នាក់​នៅ​ប្រទេស​រុស្ស៊ី​ប៉ុន្មាន​ថ្ងៃ​ដែល​ប្រទេស​នេះ​ជា​សម្ព័ន្ធ​មិត្ត និង​ជា​អ្នក​ផ្គត់​ផ្គង់​អាវុធ​ដ៏​ធំ​ទៅ​ឲ្យ​របប​យោធា​មីយ៉ាន់ម៉ា។

តាម​រយៈ​​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti បាន​ផ្សាយ​ថា ៖«ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​រុស្ស៊ី​និយាយ​ថា លោក​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ Min Aung Hlaing បាន​មក​ដល់ទី​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ហើយ»។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​មក កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ឃោឃៅលើ​ក្រុម​តវ៉ា​ដោយ​សន្តិវិធី និង​បាន​សម្លាប់​មនុស្ស​ជាង​៨៧០​នាក់។ នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំ​មើល​ក្នុង​ស្រុក​មួយ។

កាល​ពី​ខែ​ឧសភា សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ផ្សាយ​ថា អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​មីយ៉ាន់ម៉ា​បាន​ចូល​រួម​ពិព័រណ៍ឧទ្ធម្ភាគចក្រ​មួយ​ក្នុង​ទី​ក្រុង​មូស្គូ។

ដំណើរ​ទស្សនកិច្ច​របស់​ឧត្តម​សេនីយ៍ Min Aung Hlaing បាន​កើត​មាន​ឡើងពីរ​ថ្ងៃ​ បន្ទាប់​ពី​មហាសន្និ​បាត​​អង្គការ​សហ​ប្រជា​ជាតិ​​បានសម្រេច​​សេចក្តី​អំពាវ​នាវ​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​​​ឲ្យ​រដ្ឋ​នានា​ទូទាំង​ពិភព​លោក​បញ្ឈប់​ការ​លក់​អាវុធ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា។

សម្រាប់​​​​ការ​អនុម័ត​របស់​មហាសន្និ​បាត​​អង្គការ​សហ​ប្រជា​ជាតិ​​មាន​ប្រទេស​ចំនួន​១១៩​បាន​បោះ​ឆ្នោត​គាំទ្រឲ្យ​បញ្ឈប់​ការ​លក់​អាវុធ​ទៅ​មីយ៉ាន់ម៉ា​ ប៉ុន្តែ​មាន​​ប្រទេស​​៣៦​បាន​ធ្វើ​អនុប្បវាទ​ក្នុង​នោះ​មាន​ប្រទេស​រុស្ស៊ី និង​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ធំ​របស់​មីយ៉ាន់ម៉ា។ ចំណែក​បេឡារុស្ស​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​បោះ​ឆ្នោត​ជំទាស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ១១ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ២៨ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម