Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​អនុញ្ញាត​អត្តពលិក​ពិសាគ្រឿង​ស្រវឹង​ក្នុង​បន្ទប់​ភូមិ​កីឡា តែ​មិន​ចែក​ស្រោមអនាម័យ

បានផុស

នៅ

គណៈកម្មាធិការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវ​ក្តៅ​​នៅ​ប្រទេស​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​អត្តពលិក​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ពួក​គេ​ឯ​ភូមិ​កីឡា​បាន ប៉ុន្តែ​មិន​មាន​ការ​​ចែក​ចាយ​ស្រោម​អនាម័យ​​ឡើយ​ដែល​ជា​ផ្នែក​ទប់​ស្កាត់​ការ​រាល​ដាល​កូវីដ-១៩។

ម្សិល​មិញ​នេះ អ្នក​រៀប​ចំ​​កីឡា​អូឡាំពិក​បាន​រៀប​រាប់​ពី​ភូមិ​កីឡា​ដែល​មាន​ទំហំ​៤៤​ហិចតា​ដល់​អ្នក​សារព័ត៌មាន​ដែល​មាន​វិធានការ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​កូវីដ-១៩ ក្នុង​នោះ​មាន​ដូច​ជា ការ​កាត់​បន្ថយ​កៅអីនៅសាល​ទទួល​ទាន​អាហារ និង​​អេក្រង់​ការពារ​ចន្លោះ​តុ​នីមួយ​ៗ​ជា​ដើម។

ទីតាំង​ភូមិ​កីឡានៅ​ជប៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​រៀប​ចំនិយាយ​ថា អត្តពលិក​អាច​​យក​គ្រឿង​ស្រវឹង​ទៅ​​ទទួល​ទាន​​បាន​​នៅ​ក្នុង​បន្ទប់​ស្នាក់នៅ​របស់​ខ្លួន​​ ប៉ុន្តែ​មិន​​អនុញ្ញាត​នៅ​​ទីសាធារណៈ ឬ​​បរិវេណ​ភូមិ​កីឡា​ឡើយ​ដែល​ទាំង​នេះ​ជា​វិធាន​ការ​បង្ការ​កូវីដ-១៩។

ការ​ហាម​គ្រឿង​ស្រវឹង​ទាំង​អស់​នៅ​ភូមិ​កីឡា​ត្រូវ​បាន​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​ពិចារណា​ឲ្យ​ស្រប​ទៅ​នឹង​ទី​តាំង​ដែល​មាន​វិធានការ​បង្ការ​កូវីដ​ដែលត្រូវ​បាន​ដាក់​ចេញ​នៅ​ប្រទេស​ជប៉ុន។

ចំណែក ស្រោម​អនាម័យ ដែល​ត្រូវ​បាន​ចែក​ជូន​ដល់​អត្តពលិក​រាល់​ពេល​មាន​ព្រឹត្តិការណ៍​អូឡាំពិក​តាំង​ពី​ឆ្នាំ​១៩៨៨​មក​នឹង​​មាន​ដល់​អត្តពលិក និង​អ្នក​ចូល​រួម​ នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ព្រឹត្តិការណ៍​​​ប្រកួត​ក្នុង​ពេល​សម្រាក​មួយ​តាម​​គោល​ការណ៍​ប្រពៃណី​​របស់​អូឡាំពិក។

អត្តពលិក​ដែល​ទៅ​ដល់​​ប្រទេស​ជប៉ុន​មុន​ពេល​ព្រឹត្តិការណ៍​​ប្រកួត​រយៈ​ជាង​៥​ថ្ងៃ និង​​​ការ​ចាក​ចេញ​មិន​លើស​ពី​ពីរ​ថ្ងៃ​ បន្ទាប់​ពី​ស្ថិត​ក្រោម​វិធានការរឹត​ត្បិត​កំឡុង​ពេល​ព្រឹត្តិការណ៍​ប្រកួត​ត្រូវ​មាន​ទំនាក់​ទំនង​ជា​មួយ​អត្តពលិក​ដទៃ​​ដោយ​មាន​ដែន​កំណត់​ប៉ុណ្ណោះ​នៅ​ក្នុង​ភូមិ​កីឡា។

ពួក​គេនឹង​ត្រូវ​ធ្វើ​តេស្ត​រក​កូវីដ-១៩​ជា​ប្រចាំ​​ថ្ងៃ និង​ត្រូវ​ពាក់​ម៉ាស់​គ្រប់​ពេល​វេលា លើក​លែង​តែ​​ពេលទទួល​ទាន​អាហារ ភេសជ្ជៈ និង​ពេល​ដេក។

អត្តពលិក និង​អ្នក​ចូល​រួម​ទាំង​អស់​ត្រូវ​​​តែ​គោរព​គោលការណ៍​វិធានការ​ដែល​មាន​នៅ​ក្នុង​កូនសៀវភៅ​ដែល​ចេញ​​ផ្សាយ​ជា​ផ្លូវ​ការ​កាល​ពី​សប្តាហ៍​មុន​ បើពុំ​នោះ​ទេ​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​រាប់​បញ្ចូល​ទាំងការ​​ពិន័យ ឬ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត។

អត្តពលិក និង​មន្ត្រី​ប្រមាណ ១៨០០០​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្នាក់​នៅ​ក្នុង​ភូមិ​កីឡា​កំឡុង​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​នឹង​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ insidethegames

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម