Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ថា លំហាត់ប្រាណ យោគៈ ជាខែលការពារជំងឺកូវីដ-១៩

បានផុស

នៅ

នៅទិវាយោគៈអន្តរជាតិលើកទី៧ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយនៅថ្ងៃចន្ទនេះថា លំដាប់ប្រាណបែបបុរាណរបស់ឥណ្ឌាមួយនេះ នៅតែជា “កាំរស្មីនៃក្តីសង្ឃឹម” និងជាប្រភពកម្លាំងសម្រាប់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្រ្តីនិយាយថា អ្នកប្រយុទ្ធជួរមុខនិងក្រុមគ្រូពេទ្យ បានប្រាប់លោកថា ពួកគេបានយកលំហាត់ប្រាណយោគៈ ធ្វើជា “ខែលការពារ” ខណៈពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ស្របពេលជាមួយគ្នានោះ លោក Modi ក៏បានប្រកាសផងដែរថា ដោយមានការសហការជាមួយអង្គការសុខភាពពិភពលោក (WHO), ប្រទេសឥណ្ឌា បានបោះជំហានដ៏សំខាន់មួយទៀត ខណៈពិភពលោកនឹងទទួលបានកម្មវិធីទូរស័ព្ទដៃឈ្មោះថា M-Yoga ដែលនឹងមានវីដេអូជាច្រើនបង្ហាញពីការហាត់យោគៈ មានប្រែសម្រួលជាភាសាផ្សេងៗគ្នា។

ដោយចាត់ទុកនេះថាជាឧទាហរណ៍ដ៏ល្អមួយ នៃការលាយបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបនិងវិទ្យាសាស្ត្របុរាណ, លោកនាយករដ្ឋមន្រ្តីបានសម្តែងក្តីសង្ឃឹមថា កម្មវិធី M-yoga នឹងជួយ ផ្សព្វផ្សាយលំហាត់ប្រាណយោគៈដល់ពិភពលោក និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង “ពិភពលោកមួយ សុខភាពមួយ”។

និយាយអំពីតួនាទីរបស់យោគៈ ក្នុងអំឡុងពេលមានជំងឺរាតត្បាត, លោក Modi បាននិយាយថា មានករណីជាច្រើនថា លំហាត់ប្រាណយោគៈដែលធ្វើឡើងដោយវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅតាមមន្ទីរពេទ្យនិងអ្នកជំនាញ កំពុងសង្កត់ធ្ងន់លើសារៈសំខាន់នៃលំហាត់ដកដង្ហើម ក្នុងការពង្រឹងប្រព័ន្ធដង្ហើម។

The Pleasure Of Yoga For Entrepreneurs | by Bryan Collins | The Startup |  Medium

លោក Modi បន្តថា “នៅពេលមួយដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតកូវីដ-១៩ យោគៈនៅតែជាក្តីសង្ឃឹមមួយ។ យោគៈ ជួយប្រជាជនឲ្យមានទំនុកចិត្តនិងកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតទូទាំងពិភពលោក”៕

ប្រែសម្រួលៈ Vann Vann

ប្រភព៖ Economic Times

ចុចអាន៖ ដល់ថ្ងៃហើយ ឥណ្ឌា ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដឥតគិតថ្លៃដល់ មនុស្សពេញវ័យ ក្រោយរដ្ឋាភិបាលចំណាយឲ្យក្រុមហ៊ុនផលិតរួចរាល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម