Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែភ្ញាក់ផ្អើល! ឥណ្ឌា រកឃើញវីរុសកូវីដ-១៩ ក្នុងទន្លេមួយទៀត

បានផុស

នៅ

នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត, វត្តមាននៃវីរុសកូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេ Bharalu ដែលហូរឆ្លងកាត់ទីក្រុង Guwahati នៃរដ្ឋ Assam។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសដ៏សាហាវមួយនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងទន្លេ Sarbarmati នៃរដ្ឋ Gujarat និងប្រភពទឹកផ្សេងទៀតផងដែរ។ វាពិតជាធ្វើឲ្យអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមរបាយការណ៍បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវលេចធ្លោចំនួន៨នៅក្នុងប្រទេស រួមទាំងវិទ្យាស្ថាន IIT Gandhinagar ផងដែរ បានធ្វើការសិក្សាលើគំរូទឹក ដែលប្រមូលបានពីប្រភពទឹកផ្សេងៗរួមទាំងពីទន្លេ Bharalu ផងដែរ។ ពួកគេបានរកឃើញវត្តមាននៃវីរុសដ៏សាហាវនេះ អំឡុងការធ្វើតេស្តរបស់ពួកគេ។

សាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីក្នុងវិទ្យាស្ថាន IIT Gandhinagar បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានប្រមូលនិងធ្វើតេស្តគំរូទឹកពីទន្លេផ្សេងៗ និងប្រភពទឹកធម្មជាតិផ្សេងទៀត។ ពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ ពេលរកឃើញវីរុសនេះ។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ការពិសោធន៍ស្រដៀងគ្នានេះ គួរតែត្រូវបានអនុវត្តនៅទូទាំងប្រទេស។ ពួកគេបានអះអាងថា វីរុសនេះអាចរស់រានបាននៅក្នុងផ្លូវទឹកធម្មជាតិ ក្នុងរយៈពេលមិនមានកំណត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sentinel

ចុចអាន៖ រដ្ឋមួយនៅឥណ្ឌា រកឃើញថា អ្នកជំងឺកូវីដដល់ទៅ ៩៩,៧ភាគរយដែលស្លាប់ គឺជាអ្នកមិនចាក់វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម