Connect with us

ព័ត៌មានអន្ដរជាតិ

មិនសូវមានអ្នកចាក់ ហ្វីលីពីន ប្រើវិធីសាស្រ្ត ចាក់វ៉ាក់សាំងដូរអង្ករ

បានផុស

នៅ

សហគមន៍មួយនៅក្នុងប្រទេសហ្វីលីពីនបាននិងកំពុងបញ្ចេញអង្ករក្នុងទ្រង់ទ្រាយធំជាថ្នូរនឹងការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 បន្ទាប់ពីមានការលំបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនឱ្យចាក់ថ្នាំបង្ការនេះរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីក្នុងតំបន់លោក Jeramel Mendoza បាននិយាយថា គំនិតផ្តួចផ្តើមនេះគឺផ្តោតសំខាន់ទៅលើប្រជាជនក្រីក្រដែលមិនសូវចាប់អារម្មណ៍នឹងការចាក់វ៉ាក់សាំង។ ក្នុងនោះដែរ មួយសប្តាហ៍អាជ្ញាធរនឹងផ្ដល់ជូនអង្ករដល់មនុស្សចំនួន ២០ នាក់ដែលរស់នៅតំបន់ Sucat ឯជាយរដ្ឋធានីម៉ានីល ដែលពួកគេនឹងបានទទួលអង្ករមួយបាវទម្ងន់ ២៥ គីឡូក្រាម ក្រោយចាក់ចាក់វ៉ាក់សាំងរួចរាល់។

អាជ្ញាធរមូលដ្ឋានបានលើកឡើងថា ពេលយើងអនុវត្តការចាក់វ៉ាក់សាំងមានមនុស្សតិចតួចណាស់ដែលបានចុះឈ្មោះ។ ចាប់តាំងពីផ្តើមយុទ្ធនាការកាលពីចុងខែឧសភាមក មន្ត្រីសុខាភិបាលមានគម្រោងចាក់វ៉ាក់សាំងមួយថ្ងៃចំនួន ២,០០០ ដូស ប៉ុន្តែជាក់ស្ដែងចាក់បានតែ ៤០០ ដូសប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះមន្ត្រីភូមិក៏សម្រេចចិត្តបង្កើតកម្មវិធីចាក់វ៉ាក់សាំងឈ្នះរង្វាន់អង្ករឡើងមក ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានកាន់តែលឿន។

យ៉ាងណាមិញ កម្មវិធីផ្ដល់ជូនអំណោយអង្ករនេះបានប្រព្រឹត្តទៅដោយជោគជ័យ ដោយវាបានធ្វើឱ្យអ្នកឈ្នះរង្វាន់សប្បាយចិត្តខ្លាំង ព្រោះថាចាក់វ៉ាក់សាំងហើយពួកគេមិនត្រឹមតែបានអង្ករទេ នៅទទួលបានកាបូបមួយទៀតផងដែរ។

ការស្ទង់មតិប្រជាជនហ្វីលីពីនចំនួន ១២០០ នាក់នៅក្នុងខែឧសភាកន្លងទៅបង្ហាញថា មានពលរដ្ឋតែមួយភាគបីប៉ុណ្ណោះដែលមានឆន្ទៈក្នុងការចាក់វ៉ាក់សាំង ខណៈដែលមួយភាគបីស្ទាក់ស្ទើរ និងព្រួយបារម្ភអំពីផលប៉ះពាល់ឬប្រសិទ្ធភាពនៃថ្នាំបង្ការកូវីដ-១៩។ ដូច្នេះរដ្ឋាភិបាលហ្វីលីពីនជួបការលំបាកច្រើនអំពីបញ្ហានេះ។

ដោយឡែកប្រធានាធិបតីលោក Rodrigo Duterte នៅដើមខែនេះបានអំពាវនាវដល់សាធារណជនឱ្យចាក់វ៉ាក់សាំង បន្ទាប់ពីទិន្នន័យបង្ហាញថា រដ្ឋាភិបាលនៅឆ្ងាយពីគោលដៅនៃការចាក់ថ្នាំបង្ការរោគរបស់ខ្លួន ខណៈហ្វីលីពីនជាប្រទេសមានករណីផ្ទុះកូវីដ-១៩ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។

ក្នុងសប្តាហ៍នេះលោក Duterte បានបង្ហាញការអត់ធ្មត់តិចជាងមុនដោយគំរាមនៅក្នុងសុន្ទរកតាមទូរទស្សន៍ថា នឹងដាក់គុកមនុស្សដែលបដិសេធចាក់វ៉ាក់សាំងការពារកូវីដ-១៩៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ លោក Duterte គំរាម ដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំង កូវីដ

ចុចអាន៖ ថៃ​កំពុង​សិក្សា​ចាក់វ៉ាក់សាំង​បន្ថែម​ដូស​ទី​៣​ដើម្បី​បង្កើនគុណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម